រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

តើ​អ្នក​មាន​គម្រោង​រៀប​ការ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​មែន​ទេ? ចម្លើយ​ប្រាកដ​ណាស់​ពី​មនុស្ស​គ្រប់​រូប​គឺ​តែង​តែ​ចង់​បាន​បែប​នេះ​។ ម៉្លោះ​ហើយ​ មុន​ពេល​ការ​រៀប​ការ​ឈាន​ចូល​មក​ដល់ វា​ដល់​ពេល​ដែល​លោក​អ្នក​ត្រូវ​​កម្ចាយ​អាថ៌​កំបាំង​របស់​លោក​អ្នក​ហើយ។​ ប្រសិន​បើ​លោក​អ្នក​ចង់​ចំណាយ​ពេល​វេលា​របស់​លោក​អ្នក​ជាមួយ​ដៃ​គូ​អស់​មួយ​ជីវិត​ វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​ក្នុង​ការ​ប្រាប់​ពួកគេ​អំពី​អាថ៌​កំបាំង​ជ្រាល​ជ្រៅ​ទាំង​ឡាយ​ទាំង​ពួង​របស់​លោក​អ្នក​ទៅ​កាន់​ដៃ​គូ។

​វា​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុង​ការ​​មិន​លាក់​លៀម​ដៃ​គូ​របស់​អ្នក​​ពី​រឿង​រ៉ាវ​អាថ៌​កំបាំង​ណាមួយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ព្រោះ​វា​អាច​បណ្ដាល​អោយ​មាន​ការ​យល់​ច្រឡំ​ជាច្រើន​ក្នុង​ទំនាក់​ទំនង​​ស្នេហា។

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

មិន​ថា​វា​ជា​រឿង​អ្វី​នោះ​ឡើយ​ ចូរ​បើក​ចំហ​និង​​មាន​ភាព​ជាក់​លាក់​ជាមួយ​គ្នា ប្រសិន​បើ​លោក​អ្នក​ចង់​​បាន​ស្នេហា​ដែល​គង់​វង្ស​យូរ​អង្វែង​អស់​មួយ​ជីវិត។

យោង​ទៅ​តាម​អ្នក​ឯកទេស​មួយ​ចំនួន គូ​ស្នេហ៍​ភាគ​ច្រើន​​មិន​បើក​ចំហ​អាថ៌​កំបាំង​របស់​ពួកគេ​ឡើយ​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​រៀប​អាពាហ៍ពិពាហ៍​ បញ្ហា​រមែង​តែង​​កើត​ឡើង​​ឥត​ល្ហែ​ហើយ​ឈាន​ដល់​ការ​លែង​លះ​គ្នា។

យ៉ាង​នេះ​ហើយ​ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​នេះ​ តើ​លោក​អ្នក​គួរ​តែ​ត្រៀមខ្លួន​អ្វី​ខ្លះ?

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

អង្គុយ​ជាមួយ​ដៃ​គូរ​របស់​លោក​អ្នក​ហើយ​ប្រាប់​ពួកគេ​អំពី​ភាព​ភ័យខ្លាច​ដ៏​ធំធេង​បំផុត​របស់​អ្នក​ ក៏​ដូច​ជា​រឿង​រ៉ាវ​អាថ៌​កំបាំង​ទាំង​នោះ​ផង​ដែរ។

ខាង​ក្រោម​​នេះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​គួរ​តែ​សារភាព​ប្រាប់​ពួកគេ​៖

ដៃ​គូ​របស់​ស្រលាញ់​សត្វ​ចិញ្ចឹម

ប្រសិន​បើ​លោក​អ្នក​ស្អប់​សត្វ​ឆ្កែ​ ចូរ​ប្រាប់​ដៃ​គូ​របស់​លោក​អ្នក​ដោយ​ត្រង់​ៗ​។​ កុំ​ចាំ​បាច់​ធ្វើ​ពុត​ជា​ចូល​ចិត្ត​វា​ទេ​បើ​សិន​ការពិត​លោក​អ្នក​ពិត​ជា​មិន​អាច​ទ្រាំង​នឹង​វា​បាន​នោះ។

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

ផ្លូវ​ជីវិត​របស់​លោក​អ្នក

ប្រសិន​បើ​លោក​អ្នក​សម្រេច​ចិត្ត​ថា​នឹង​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​ជាមួយ​ដៃ​គូ​របស់​លោក​អ្នក វា​ជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​ចំហ​គ្រប់​រឿង​រ៉ាវ​រវាង​គ្នា​និង​គ្នា។ ធ្វើ​អោយ​អ្នក​ដទៃ​យល់​ពី​ជម្រើស​នៃ​ជីវិត​របស់​លោក​អ្នក។

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

ការ​សន្យា​ប្រចាំ​ខែ​របស់​លោក​អ្នក​

ប្រសិន​បើ​លោក​អ្នក​មាន​បំណុល​ដែល​ត្រូវ​ដោះ​ស្រាយ​ ចូរ​ប្រាកដ​ថា​អ្នក​ប្រាប់​ដៃ​គូ​លោក​អ្នក​ពី​បញ្ហា​ទាំង​នោះ​។​ កុំ​ទុក​ពួកគេ​ដោយ​ឡែក​ហើយ​ប្រឈម​មុខ​តែ​ម្នាក់​ឯង​។ ពួក​យើង​មាន​ផល​លំបាក​​ផ្សេងៗ​គ្នា តែ​យ៉ាង​ការ​ប្រឈម​មុខ​ទាំង​អស់​គ្នា​ជា​រឿង​សំខាន់ ព្រោះ​ក្រោយ​ពេល​រៀប​ការ​ហើយ អ្នក​ទាំង​ពីរ​នឹង​ក្លាយ​ជា​មនុស្ស​តែមួយ។

រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា

មាន​ទំនាក់​ទំនង​ជា​មួយ​អតីត​គូស្នេហ៍​ទេ?

ប្រសិន​បើ​លោក​អ្នក​នៅ​មាន​ការ​ទាក់​ទង​ជា​មួយ​អតីត​គូស្នេហ៍​របស់​លោក​អ្នក​ គួរ​តែ​ប្រាប់​ដៃ​គូ​របស់​លោក​អ្នក​អោយ​បាន​ដឹង​ផង។​ ការ​ធ្វើ​បែប​នេះ​វា​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​យក តែ​វា​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​ត្រូវ​ធ្វើ។

បង្ហាញ​ពី​មុខមាត់​ពិត​របស់​អ្នក​

អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ដែល​​លោក​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាមួយ។​ ដូច្នេះ​ ចូរ​ប្រាកដ​ថា​​លោក​អ្នក​​មិន​បន្លំ​រូបកាយ​និង​ចិត្ត​គំនិត​។ ចូរ​ធ្វើ​ជា​មនុស្ស​ពិត​ប្រាកដ​​ ទើប​ធ្វើ​អោយ​ដៃ​គូ​របស់​អ្នក​មិន​ស្រលាញ់​ចំ​មនុស្ស​ក្លែង​ក្លាយ។​

ប្រភពៈ

ដោយៈ Gemini Fleta

​​​

  • រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ដៃ​គូ​ស្នេហា​គួរ​តែ​ប្រាប់​គ្នា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:បច្ចេកវិទ្យា
Tags: