Samsung ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០១៥ ផ្ទួនៗ ៤​ឆ្នាំ​ជាប់​គ្នា​

ក្រុមហ៊ុន​សាមសុង​អេឡិចត្រូនិក ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០១៥ សម្រាប់​រង្វាន់​ផ្ទួនៗ ៤​ឆ្នាំ​ជាប់​គ្នា ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់ Campaign Asia-Pacific រួម​ជាមួយ សហ​ប្រតិបត្តិការ​ជាមួយ​នឹង Nielsen តាម​រយៈ​អនឡាញ​ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​ម៉ាក​ល្បីៗ ប្រចាំ​អាស៊ី ទាំង​១០០០​ម៉ាក។ សាមសុង​ត្រូវ​បាន​ជាប់​ក្នុង​ចំណោម​កំពូល​ម៉ាក់​ល្បី​ទាំង​៥ ដែល​យ៉ាង​ហោច​ណាស់​ក៏​មាន ផលិត​ផល១៤ ​ប្រភេទ​របស់​សាមសុង​ត្រូវ​បាន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់។ ក្នុង​នោះ​ដែរ បន្ទាប់​ពី​ស្មាតហ្វូន ក្នុង​នោះ ទូរស័ព្ទ​ចល័ត ទូរ​ទឹកកក ​ហើយ​នឹង​ទូរទស្សន៍ ក៏​ត្រូវ​ទទួល​ស្គាល់​ថា ជា ផលិត​ផល​ដែល​នាំ​មុខ​គេ​ផង​ដែរ។

ការ​ចាត់​ថ្នាក់ គឺ​ផ្អែក​លើ​តម្រូវ​ការ​ប្រើប្រាស់ និង​ផ្ដល់​ជូន​នូវ​ការ​វាស់​វែង​ដ៏​ច្បាស់ លាស់ នៃ​ម៉ាក​ល្បីៗ ​នា​ពេល​បច្ចុប្បន្ន​នេះ ពង្រីក​ចក្ខុវិស័យ​ទៅ​លើ​ប្រភេទ ផលិតផល​ចំនួន​១៤​ធំៗ រាប់​ទាំង​ផ្នែក​យានយន្ត​ ហាង​តូចៗ ភោជនីយដ្ឋាន និង គ្រឿង​អេឡិចត្រូនិក​ក្នុង​ផ្ទះ ។

លោក​ស្រី អែរែន ង៉ អនុ​ប្រធាន​របស់​សាមសុង​ប្រចាំ​ទ្វីប អាស៊ី​អាគ្នេយ៍ និង​ទ្វីប អូសេអានី ​បាន​មាន​ប្រសាសន៍​ថា «សាមសុង​អេឡិចត្រូនិក​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា ​ម៉ាក​ល្អ​បំផុត ផ្ទួន​៤​ឆ្នាំ​ជាប់​គ្នា។ កាល​ពី​១០​ឆ្នាំ​មុន យើង​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៥ ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ ​ពេល​នេះ សាមសុង​មាន​ឱកាស​ឡើង​ដល់​ចំណាត់​ថ្នាក់​កំពូល​ប្រចាំ​អាស៊ី។

លោក​ស្រី​បាន​បន្តថា «ម៉ាក​ផលិតផល​របស់​យើង​គឺ​ជា​ម៉ាក​ផលិតផល​ដែល​ល្បី​រន្ទឺ ​និង​ទទួល​បាន​ការ​គាំទ្រ ពី​សំណាក់​អ្នក​ប្រើប្រាស់​ ពី​ព្រោះ​យើង​យក​ចិត្ត​ទុក​ដាក់​ក៏​ដូចជា​ខំ​ប្រឹង​បំពេញ​នូវ​តម្រូវ​របស់​អតិថិជន បាន​យ៉ាង​ល្អ។

លោក​ស្រី​បាន​បន្ថែម​ថា «យើង​បាន​យល់​យ៉ាង​ច្បាស់​ដឹង​ពី​តម្រូវ​ការ​ឥត​ឈប់​ឈរ​របស់​អ្នក​ ប្រើប្រាស់ ដែល​ជា​កម្លាំង​ជំរុញ​ឲ្យ​យើង​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​កែ​ប្រែ​ បច្ចេកវិទ្យា​ថ្មីៗ​ទៅ​លើ​ផលិតផល​របស់ យើង​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ​ខុសៗ​គ្នា ប្រចាំ​ទ្វីប​អាស៊ី​អាគ្នេយ៍​ ក៏​ដូចជា​ទ្វីប​អូសេអានី។»

«អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ចាត់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់ Campaign Asia-Pacific ហើយ​និង Neilson ​គឺ​ជា​ការ​វាស់​ស្ទង់​ចំណាត់​ថ្នាក់​ដ៏​មាន​សុពលភាព ព្រោះ​ថា​យុទ្ធការ​នោះ ​បាន​ផ្ដោត​ទៅ​លើ​មតិ​របស់​អ្នក​ប្រើប្រាស់​។ យើង​មិន​បាន​ផ្ដោត​ទៅ​លើ​តម្លៃ​នៃ ទីផ្សារ​ភាគហ៊ុន​ ការ​ប្រកួត​ប្រជែង​ក៏​ដូចជា​កម្រិត​នៃ​ការ​លក់​នោះ​ទេ។ នេះ​គឺ​ជា ការ​ប្រកួត​ប្រជែង​ទៅ​លើ​គុណភាព​របស់​ម៉ាក់​ផលិតផល​នីមួយៗ​ ដោយ​បាន​ធ្វើការ ស្រង់​មតិ​របស់​អ្នក​ប្រើប្រាស់ ថា​តើ​គាត់​ពេញ​ចិត្ត​ទៅ​លើ​ម៉ាក ផលិតផល ណាមួយ។»

​លោក ជែកសុន វីនឃើណាស អ្នក​រៀប​រៀង កម្មវិធី Campaign Asia-Pacific បាន​មាន​ប្រសាសន៍​ថា​ យើង​ចង់​ដឹង​ថា​តើ​ម៉ាក​ផលិត​ផល​ណា​មួយ ដែល​ជា​ម៉ាក កំពូល​ប្រចាំ​អាស៊ី ​យើង​បាន​ធ្វើ​ការ​សាកសួរ​មតិយោបល់​ទៅ​អ្នក​ប្រើប្រាស់ ផ្នែក ខាង​អាស៊ី។ លោក ជែកសុន វីនឃើណាស, ​អ្នក​រៀប​រៀង​កម្មវិធី Campaign Asia-Pacific បាន​មាន​ប្រសាសន៍​ថា រយៈ​ពេល​៤ឆ្នាំកន្លង​មក​នេះ សាម​សុង​បាន​ជាប់ ឈ្មោះ​ជា​ម៉ាក​ផលិតផល​ដែល​ល្អ​ជាង​គេ​បំផុត​ប្រចាំ​អាស៊ី ដោយ​យោង​តាម​ ការ​ស្ទង់​មតិ​របស់​អ្នក​ប្រើប្រាស់​ប៉ែក​ខាង​អាស៊ី។​

កំណែ​ប្រែ​នាំ​មុខ ការ​យល់​ច្បាស់ និង​ការ​ឆ្លើយ​តប​រាល់​តម្រូវ​ការ​របស់​អតិថិជន​

ការ​វិវត្តន៍​របស់​សាមសុង បាន​ប្រែ​ក្លាយ​ម៉ាក​ផលិត​ផល​របស់​អាស៊ី ឲ្យ​ក្លាយ​ទៅ​ជា ម៉ាក​ផលិតផល​ ដែល​ទទួល​បាន​ភាព​ជឿ​ជាក់​ផ្នែក​គុណភាព ដោយ​ផ្អែក​ទៅ​លើ​ការ រចនា និង​ការ​កែ​ប្រែ​នូវ​រូបរាង​ថ្មី​នៃ​ផលិតផល និង​សេវាកម្ម​ដែល​ជា​គោល​ដៅ ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មីៗ និង​ជា​ផលិតផល​ដែល​ជា តម្រូវ​ការ។ គោល​ការណ៍ ​ដែល​ជា​ស្នូល​របស់​យើង​ដែល​ផ្អែក​ទៅ​លើ​កេរ្តិ៍ឈ្មោះ ដែល​យើង​ទទួល​បាន​ជា​កំពូល​ម៉ាក​ផលិតផល​ប្រចាំ​អាស៊ី យើង​បាន​ប្ដេជ្ញា​ថា​ នឹង​នាំ​មក​នូវ​អ្វី​ដែល​ថ្មី ឈាន​មុខ​គេ​បំផុត​ដល់​អតិថិជន​ដែល​ជា​កិច្ច​តប​ស្នង​នូវ ការ​គាំទ្រ​របស់​អតិថិជន។​

1. គំនិត​ថ្មី​ឈាន​មុខ​គេ

ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន សាមសុង បាន​ធ្វើ​ការ​បោះ​ទុន​ទៅ​លើ​ការ​ស្រាវជ្រាវ និង ពិសោធ (R&D) រក​អ្វី​ដែល​ថ្មី​ប្រកប​ដោយ​គុណភាព។ ការ​បណ្ដាក់​ទុន​នេះ ត្រូវ​បាន ចំណាយ​ប្រាក់​រហូត​ដល់​ ៤០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ជាមួយ​នឹង​បុគ្គល ចំនួន ៧០០០នាក់​នៅ​ជុំវិញ​ពិភព​លោក។ ក្រុមហ៊ុន​សាមសុង បាន​នាំ​យក​នូវ​អ្វី ដែល​ថ្មី​សម្រាប់​ទីផ្សារ ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​យើង​ពិត​ជា​ខិត​ខំ​ស្រាវ​ជ្រាវ រក​អ្វី​ដែល​ឥត​ខ្ចោះ​ជូន​តាម​តម្រូវ​ការ​របស់​អតិថិជន។

ឧទាហរណ៍ ដូចជា៖
ទូរទស្សន៍ SUHD TVs ដែល​ការ​ឈាន​ជំហាន​ឆ្ពោះ​ទៅ​រក​អនាគត ដ៏​អស្ចារ្យ​ជាមួយ​ នឹង​ការ​បញ្ជូន​រូបភាព​ដែល​មាន​គុណ​ភាព​ច្បាស់​ល្អ កម្រិត​នៃ​ពណ៌​កាន់​តែ​មាន ភាព​ទាក់​ទាញ​ ការ​បែង​ចែក​ពណ៌​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​រួម​ទាំង​កម្រិត​នៃ UHD (Ultra High Definition)​ កាន់​តែ​មាន​ភាព​លំអិត​ជាង​មុន។ កំពូល​ទូរទស្សន៍ JS9500 SUHD TV ត្រូវ​បាន​ទទួល​ពាន​រង្វាន់​ច្រើនជាង៨ពាន រង្វាន់ នៅ​ពិព័រណ៍ ពាណិជ្ជកម្ម​ពិភពលោក Consumer Electronics Show (CES) ប្រចាំ​ឆ្នាំ​2015។

ទូរស័ព្ទ​ស្មាតហ្វូត​ Galaxy S6 4G+ and Galaxy S6 edge 4G+ គឺ​ទូរស័ព្ទ​ចល័ត​ដែល​ រចនា​ឡើង​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​រូបរាង​ដែល​ល្អ​ឥត​ខ្ចោះ​បូក​រួម​ទាំង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​យ៉ាង​អស្ចារ្យ។​

Activ dualwash គឺ​ម៉ាស៊ីន​បោក​សំលៀក​បំពាក់ ដែល​បន្ថែម​មក​ជាមួយ​នូវ​ទម្រ ​និង​ប្រព័ន្ធ​បង្ហូរ​ទឹក​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ បោក​ជម្រះ​សំលៀក​បំពាក់​ដែល​ប្រឡាក់​ខ្លាំង​ មុន​ពេល​ដាក់​បោក​ក្នុង​ម៉ាស៊ីន។ វា​បាន​ជួយ​ដល់​អ្នក​បោក​គក់​ដោយ​មិន​ធ្វើ​ឲ្យ​ឡើង​សាច់​ដុំ​ដៃ ជួយ​សម្រាល​ការ បោក​គក់​បាន​រហូត​ដល់​ទៅ43 ភាគរយ បើ​ប្រៀប​ទៅ​នឹង​ការ​បោក​គក់​ដោយ​ដៃ។

2. ការ​ផ្ដោត​ទៅ​លើ​តម្រូវ​ការ​របស់​អតិថិជន​

ការ​កំណត់​អត្តសញ្ញាណ និង​ការ​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​ដោយ​ក្ដី ពេញ​ចិត្ត​។ ក្រុមហ៊ុន​សាមសុង សូម​ធានា និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវ​ការ​ របស់​អតិថិជន​តាម​តំបន់​ដែល​មាន​វប្បធម៌​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ ក្រុមហ៊ុន​សាមសុង​ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ស្តង់ដារ​កម្រិត​ពិភពលោក​ទៅ​លើ សម្ភារៈ​បរិក្ខារ​ដែល​មាន​ដូចជា 36 R&D Centres, six Design Centres, បន្ទប់​ ពិសោធន៍​ទៅ​តាម​លក្ខណៈ​នៃ​ការ​រស់​នៅ​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​៧​ប្រភេទ​ និង​ក្រុម​បង្កើត​នូវ​ផលិតផល​ថ្មីៗ​ទាំង​៧​ជុំវិញ​ពិភព​លោក។

ចំពោះ​ប៉ែក​ខាង​អាស៊ី សាមសុង​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​របស់​ខ្លួន​នៅ​តាម ប្រទេស​មួយ​ចំនួន​ ដែល​មាន​ដូចជា សៀងហៃ ជប៉ុន កូរ៉េ ក៏​ដូចជា​បន្ទប់​ពិសោធន៍ ទៅ​លក្ខណៈ​ នៃ​ការ​រស់​នៅ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្រុង​ដេលី សាំងហ្គាពួរ ទីក្រុង ប៉េកាំង ទីក្រុង​សេអ៊ូល ​ហើយ​និង​ក្រុម​បង្កើត​ផលិតផល​ថ្មីៗ​នៅ​ក្រុង​ដេលី សាំងហ្គាពួរ ទីក្រុង​ប៉េកាំង ទីក្រុង​សេអ៊ូល។

ក្រុម​ប្រតិបត្តិការ​ទាំង​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ជាមួយ​នឹង​ បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុង​ការ​ជំរុញ​ទីផ្សារ​បាន​យ៉ាងល្អ។ ពួក​គាត់​ធ្វើ​ការ​សិក្សា ទៅ​លើ​និន្នាការ ​និង​វប្បធម៌​ប្រចាំ​តំបន់ ហើយ​និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​របៀប​រស់​នៅ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ប្រើប្រាស់​។ ផ្ដល់​នូវ​ការ​យល់​ដឹង​ដើម្បី​ជា ការ​គាំទ្រ ការ​ច្នៃប្រឌិត​ ផលិតផល​ដែល​បង្កើត​ថ្មី​ទៅ​លើ​ប្រភេទ​ផលិតផល​នីមួយៗ របស់​សាមសុង។

3. ការ​ផ្ដល់​ជូន​សង្គម​តាម​រយៈ​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ

ក្នុង​នាម​ជា​ពលរដ្ឋ​សកល​មួយ សាមសុង​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​របស់​ខ្លួន​ ក្នុង​ការ​ផលិត​អ្វី​ដែល​ល្អ និង​ព្យាយាម​បង្កើត​នូវ​អនាគត​ដ៏​ត្រចះ​ត្រចង់ សម្រាប់ អ្នក​ទាំង​អស់​គ្នា​ ក៏​ដូច​ជា​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​វិជ្ជមាន​ដល់​សង្គម តាមរយៈ ការ​ផ្ដួចផ្ដើម ភាព​ជា​ពលរដ្ឋ។ ការ​ផ្ដួច​ផ្ដើម​នេះ​បាន​ផ្ដោត​ទៅ​លើ​ការ​អប់រំ ការងារ និង សុខភាព។

តាម​តំបន់​នីមួយៗ សាមសុង​បាន​ផ្ដោត​ទៅ​លើ​កម្មវិធី​អប់រំ​ ដែល​ផ្គត់​ផ្គង់​ទៅ​លើ ការ​អប់រំ​យុវជន ​ហើយ​និង​វគ្គ​បណ្ដុះ​បណ្ដាល​ការងារ​ផ្អែក​បច្ចេកវិទ្យា ផ្នែក សេវាកម្ម ​និង​ក្លាយ​ជា​អ្នក​ជំនាញ​ការ​របស់​សាមសុង។ បច្ចេក​វិទ្យា​របស់​សាមសុង មាន​នៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន សាំងហ្គាពួរ ប្រទេស​ថៃ វៀតណាម នូវែលហ្សេឡង់ និង​តៃវ៉ាន់។ វិទ្យាស្ថាន​បច្ចេកវិទ្យា​របស់​សាមសុង គឺ​ជា​វិទ្យាស្ថាន​ ផ្នែក​វិជ្ជាជីវៈ ដែល​ផ្ដល់​នូវ​ជំនាញ​ដែល​ជាក់​លាក់​មួយ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នៅ ប្រទេស​កម្ពុជា​ ឥណ្ឌូណេស៊ី, ប្រទេស​ឡាវ, ម៉ាឡេស៊ី, ប្រទេស​ភូមា, ហ្វីលីពីន, សាំងហ្គាពួរ ហើយ​នឹង​តៃវ៉ាន់។

សាមសុង​មាន សាលា សូណូ​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​ដូចជា ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រទេស ថៃ និង​វៀតណាម។ វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​នោះ ជួយ​សម្រួល​ដល់​ ផ្នែក​វេជ្ជសាស្ត្រ​ដែល​ផ្ដោត​លើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​លើ អុល​ត្រា​សោន, ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់ ទារក​នៅ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​និង​ពង្រឹង​គុណភាព​នៃ​ការ​ថែ​ទាំ​សុខភាព​នៅ​តាម មូល​ដ្ឋាន​សហគមន៍​ជា​ច្រើន។

វិធី​សាស្ត្រ​ស្ទង់​មតិ

ក្រុមហ៊ុន​ល្បីៗ​នៅ​អាស៊ី​ចំនួន​១០០០​ក្រុមហ៊ុន​ប្រមូល​ព័ត៌មាន​ពី​ការ​ស្ទង់មតិ ដែល​ធ្វើ​ឡើង ​ដោយ​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីភិច ព័ត៌មាន​សកល និង​អ្នក​ផ្ដល់ ចក្ខុវិស័យ Nielsen ។ ការ​សិក្សា​ បាន​រក​ឃើញ​ពី​ឥរិយាបថ​នៅ​១៣​ប្រទេស៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និង​វៀតណាម។ ការ​ស្រាវជ្រាវ​បាន​ធ្វើ​ទៅ ​លើ​មនុស្ស​ចំនួន​៤០០​នាក់ នៅ​តាម​ផ្សារ​នីមួយៗ លើក​លែង​តែ​ឥណ្ឌា និង​ចិន ដែល​ធ្វើ​ទៅ​លើ មនុស្ស​​៨០០ ​និង​១២០០។ ដើម្បី​ក្លាយ​ជា​អ្នក​តំណាង​នៃ​ចំនួន​អ្នក​ផ្សារ កូតា​របស់​ស្ទង់មតិ ផ្អែក​ទៅ លើ​អាយុ ភេទ និង​ចំណូល​ប្រចាំ​ខែ។

ការសិក្សា រាប់​ទាំង​ប្រភេទ​ផលិតផល​ និង​សេវា​ធំៗ (ដូចជា​ស្រា សេវា ហិរញ្ញវត្ថុ ហាង​តូចៗ ​ភោជនីយដ្ឋាន អាហារ ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក គ្រឿង​បន្លាស់ កុំព្យូទ័រ កម្មវិធី​កុំព្យូទ័រ សេវាកម្ម​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​ទូរគមនាគមន៍ ដំណើរ​កម្សាន្ត ការសម្រាក​លម្ហែ គ្រឿង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការ​ថែ​ទាំ​ផ្ទាល់​ខ្លួន) និង​ប្រភេទ ផលិតផល និង​សេវា​កម្ម​តូចៗ ចំនួន ៧៣ ផ្សេង​ទៀត។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប គ្រប់ ​ទី​កន្លែង។ តាមរយៈ ការ​បង្កើត​ថ្មី​ និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះ​ស្រាយ ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូ​ទាំង 84 ​ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ និង

អត្ថបទ ៖ ពាណិជ្ជកម្ម

  • Samsung ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០១៥ ផ្ទួនៗ ៤​ឆ្នាំ​ជាប់​គ្នា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: