ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា សារ​ធាតុ​គីមី​នៅ​លើ​ព្រះ​ច័ន្ទ «យូ​រ៉ូ​ប៉ា» នៃ​ភព​ព្រះ​ហស្បតិ៍ អាច​ជួយ​បង្កើត​ឡើង​នូវ​ជីវិត

(កាលីហ្វរញ៉ា)៖ ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បាននិយាយថា សារធាតុគីមីដ៏ច្រើនលើសលុបនៅលើផ្ទៃព្រះច័ន្ទ យូរ៉ូប៉ា «Europa» របស់ ភពព្រហស្បតិ៍ អាចជាថាមពលដ៏សំខាន់មួយសម្រាប់បង្កើត និងទ្រទ្រង់ជីវិតនៅទីនោះ។ នេះបើយោងតាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Science daily ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ក្រុមអ្នកស្រាវជ្រាវនៅយានពិសោធន៍របស់ ភ្នាក់ងារអវកាស NASA បាននិយាយថា ប្រសិនបើឧស្ម័ន អ៊ីដ្រូហ្សែន ពែអុកស៊ីត ដែលត្រូវបានរកឃើញ ភាគច្រើននៅផ្ទៃខាងក្រៅនៃព្រះច័ន្ទ Europa អាចរលាយបញ្ចូលទៅក្នុងសមុទ្រខាងក្រោមស្រទាប់ទឹកកក នោះវានឹងអាចបង្កើតសារធាតុសម្រាប់ បង្កជាជីវិតបាន។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Kevin Hand បាននិយាយថា «តាមដែលយើងធ្លាប់បានដឹង ជីវិតទាំងអស់ ត្រូវការទឹកព្រមទាំងសារធាតុមួយចំនួនដូចជា កាបូន នីដ្រូហ្សែន ផូស្វ័រ និង ស៊ុលផួ។ មិនតែប៉ុណ្ណោះ ជីវិតក៏ត្រូវការ ការបង្កើតនៃថាមពលគីមី និង ថាមពលពន្លឺមួយចំនួន ដើម្បីធ្វើឲ្យជីវិតពេញលេញ បរិបូរណ៍។ ពួកយើងគិតថា សមាសធាតុទាំងនោះ ដែលរួមមាន អ៊ីដ្រូសែន ពែអុកស៊ីត ប្រហែលក្លាយជា ផ្នែកមួយយ៉ាងសំខាន់សម្រាប់ការបង្កើតថាមពល ដើម្បីទ្រទ្រង់ជីវិតនៅភពព្រហស្បតិ៍»។

គួរបញ្ជាក់ថា ព្រះច័ន្ទ យូរ៉ូប៉ា គឺជាគោលដីធំមួយ បន្ទាប់ពីភពអង្គារ ដែលមនុស្សកំពុងតែធ្វើការសិក្សា ស្រាវជ្រាវ ដោយគេជឿជាក់ថា នៅក្រោមផ្ទាំងទឹកកក ដែលមានកម្រាស់ជិត ១០គីឡូម៉ែត្រនោះ គឺជាសមុទ្រទឹករាវ ដែលអាចមានជីវិតក្នុងទម្រង់ណាមួយ នៅក្នុងនោះ។ ជាក់ស្តែង តាមការសិក្សារបស់ ក្រុមអ្នកវិទ្យាសាស្ត្រកន្លងមក ជីវិតនៅលើភពផែនដីដំបូង ក៏បានកើតចេញពីក្នុងសមុទ្រដែរ៕
ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា សារ​ធាតុ​គីមី​នៅ​លើ​ព្រះ​ច័ន្ទ «យូ​រ៉ូ​ប៉ា» នៃ​ភព​ព្រះ​ហស្បតិ៍ អាច​ជួយ​បង្កើត​ឡើង​នូវ​ជីវិត

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា សារ​ធាតុ​គីមី​នៅ​លើ​ព្រះ​ច័ន្ទ «យូ​រ៉ូ​ប៉ា» នៃ​ភព​ព្រះ​ហស្បតិ៍ អាច​ជួយ​បង្កើត​ឡើង​នូវ​ជីវិត

ប្រភព៖ khmertalking

  • ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា សារ​ធាតុ​គីមី​នៅ​លើ​ព្រះ​ច័ន្ទ «យូ​រ៉ូ​ប៉ា» នៃ​ភព​ព្រះ​ហស្បតិ៍ អាច​ជួយ​បង្កើត​ឡើង​នូវ​ជីវិត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: