សនវិជ្ជបុត្រ យក​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ទារិកា​ភ្នែក​ឡើង​បាយ

តាកែវ: ទាំងក្រុមគ្រួសារកំពុងជួបទុក្ខជីដូននៅស្រុកកំណើតឈឺជរាមួយថ្ងៃកាត់មួយកោរស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់នោះក្តីក៏តារាចម្រៀងក្នុងទ្រនំផលិតកម្មអ៊ឺម ដែលលេចធ្លោរក្នុងការងារមនុស្សធម៌លោក សនវិជ្ជបុត្រ ឆ្លៀតនាំយកអំណោយមនុស្សធម៌ជាថវិកាទៅចូលរួមចំណែកផ្តល់ក្តីសង្ឃឹមដល់ទារិកាអភព្វភ្នែកឡើងបាយឲ្យខានតែបាន។

សនវិជ្ជបុត្រ យក​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ទារិកា​ភ្នែក​ឡើង​បាយ

សម្ដីសារភាពសោកស្តាយពេលវេលាខ្លីសម្រាប់ឱកាសប្រកូកប្រកាសរកថវិកាជួយទារិកាភ្នែកឡើងបាយវ័យទើប ២ ខែឈ្មោះ ម៉ីម៉ី។ តារាចម្រៀងមានកំណើតជាកូនកសិករនៅទឹកដីនេនទុំដែលពេលនេះជីដូនកំពុងស្ថិតក្នុងអាការគួរឲ្យបារម្ភពីសំណាក់កូនចៅលោកសនវិជ្ជបុត្រប្រាប់ថាជំនួយដែលលោកនាំមកជួយទារិកានៅព្រឹកនេះមានចំនួន ៦៧៥ ដុល្លារដែលបានមកពីសប្បុរសជនទាំងក្នុង និងក្រៅស្រុកដែលបានរួមគ្នាក្នុងក្តីអាណិតដល់ទារិកា ម៉ីមី។

សនវិជ្ជបុត្រ យក​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ទារិកា​ភ្នែក​ឡើង​បាយ

តារាចម្រៀងរូបនេះក៏លើកឡើងថាយ៉ាងណាជំនួយដែលលោកជួយវានៅតិចតួចណាស់ប៉ុន្តែក៏ការរួមចំណែកសម្រាប់ក្តីសង្ឃឹមរបស់ ម៉ីម៉ី ដែលបានមើលឃើញពិភពលោកហើយក៏សង្ឃឹមថាក្តីសង្ឃឹមនេះនឹងផ្តល់ឲ្យកាត់តែជាក់ពីលោកឧកញ៉ាៗដែលបានប្រកាសពីសទ្ធាដើម្បីសង្គ្រោះទារិកាដែលមានម្តាយក្រីក្រ និងឪពុកធ្វើជាកម្មករទូកចំណាកស្រុកនោះ៕

ប្រភព ៖ postkhmer

  • សនវិជ្ជបុត្រ យក​ជំនួយ​មនុស្សធម៌​សង្គ្រោះ​ទារិកា​ភ្នែក​ឡើង​បាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: