Samsung នឹង​ស៊ើប​អង្កេត​ លើ​បញ្ហា​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ក្រោយ​ដូរ​ថ្ម

Samsung នឹង​ស៊ើប​អង្កេត​ លើ​បញ្ហា​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ក្រោយ​ដូរ​ថ្ម

ក្រុមហ៊ុន Samsung Electronics  បានប្រកាស នៅថ្ងៃនេះថាខ្លួននឹងស៊ើបអង្កេតទៅ លើសេចក្ដីរាយការណ៍នា នាអំពីបញ្ហាខូចទូរស័ព្ទ Galaxy Note 7 របស់ខ្លួន ដែលបណ្ដាលមកពីបញ្ហាកម្ដៅថ្មទូរស័ព្ទ បន្ទាប់ពីក្រុមហ៊ុនផ្គត់ ផ្គង់សេវាទូរស័ព្ទអាមេរិក AT&T បាននិយាយថា ខ្លួននឹងបញ្ឈប់ការផ្លាស់ប្ដូរទូរស័ព្ទប្រភេទនេះទៅអតិថិជន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានអាចនសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន Samsung។

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ប្រសិនបើរកឃើញថាបញ្ហាសុ វត្ថិភាពទូរស័ព្ទកើតមាននោះ ក្រុមហ៊ុន Samsung នឹងចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះ។យន្ត ហោះក្រុម ហ៊ុនអាកាសចរណ៍ Southwest Airline បានជម្លៀសអ្នកដំណើរចេញកាលពីសប្ដាហ៍មុនបន្ទាប់ទូរ ស័ព្ទ Galaxy Note 7 មួយគ្រឿង ចាប់ផ្ដើមហ៊ុយផ្សែងនៅលើយន្តហោះនោះ។ គ្រួសារដែលប្រើប្រាស់ទូរស័ព្ទ នោះ និយាយថាវាជាទូរស័ព្ទដែលក្រុមហ៊ុន Samsung និយាយថាបានប្រើប្រាស់ថ្មមានសុវត្ថិភាព៕

ប្រភព ៖ vodhotnews

  • Samsung នឹង​ស៊ើប​អង្កេត​ លើ​បញ្ហា​ផ្ទុះ​ថ្ម​ទូរស័ព្ទ Galaxy Note 7 ក្រោយ​ដូរ​ថ្ម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: