បញ្ជី​កីឡាករ​ដ៏​អស្ចារ្យ​ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Ronaldo ​លេខ​២៣​ Messi​​ លេខ​៤​ ចុះ​លេខ​១?​

កាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលនៃការប្រកួតបាល់ ទាត់ក្របខណ្ឌអន្តរជាតិ មជ្ឈមណ្ឌលស៊ើបអង្កេតទាក់ ទងនឹងប្រវត្តិសាស្ត្រ និងស្ថិតិបាល់ទាត់របស់អេស្ប៉ាញ បានបង្កើតបញ្ជីមួយបង្ហាញពីកីឡាករដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្របខណ្ឌបាល់ទាត់ La Liga របស់អេស្ប៉ាញ ក្នុងរយៈពេល៨៥ឆ្នាំចុងក្រោយនេះ។

បញ្ជី​កីឡាករ​ដ៏​អស្ចារ្យ​ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Ronaldo ​លេខ​២៣​ Messi​​ លេខ​៤​ ចុះ​លេខ​១?​

ការសិក្សានេះត្រូវបានដឹកនាំធ្វើឡើងដោយលោក José Antonio Ortega ដែលជាអ្នកធ្វើការវិភាគការលេង របស់កីឡាករជាងប្រាំបួនពាន់នាក់ ដែលបានលេងក្នុងលីគកំពូលរបស់អេស្ប៉ាញ ចាប់តាំងពីចុងទសវត្សឆ្នាំ១៩២០។

បញ្ជី​កីឡាករ​ដ៏​អស្ចារ្យ​ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Ronaldo ​លេខ​២៣​ Messi​​ លេខ​៤​ ចុះ​លេខ​១?​

តាមរយៈការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា កីឡាករដ៏អស្ចារ្យបំផុតរបស់ La Liga គឺអតីតកំពូលកីឡាកររបស់ Real Madrid, Raul Gonzalez លេខពីរគឺកីឡាករ César Rodriguez របស់ Barcelona លេខបីកីឡាករ Telmo Zarra របស់ Athletic Bilbao លេខបួនកីឡាករឆ្នើមនាពេលបច្ចុប្បន្ន Leo Messi និងចុងក្រោយលេខ៥គឺ អតីតកីឡាកររបស់ Sporting Gijon និង Barcelona កីឡាករ Enrique Castro ‘Quini’។

បញ្ជី​កីឡាករ​ដ៏​អស្ចារ្យ​ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Ronaldo ​លេខ​២៣​ Messi​​ លេខ​៤​ ចុះ​លេខ​១?​

យ៉ាងណាមិញសម្រាប់ Cristiano Ronaldo កំពូលកីឡាកររបស់ Real Madrid បានជាប់ចំណាត់ថ្នាក់លេខ២៣ ហើយមូលហេតុដែលបណ្ដាលឲ្យរូបគេធ្លាក់មកនៅលេខរាងឆ្ងាយដូចនេះនោះ គឺបណ្ដាលមកពីគោលការណ៍ចម្បងនៃការសិក្សា គឺផ្ដោតទៅលើរយៈពេលដែលកីឡាករបានលេងនៅ La Liga។

គួរបញ្ជាក់ផងដែរថា ថ្វីបើយ៉ាងនេះក្ដីកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងកំពូលកីឡាករមួយចំនួនដែរ ក្នុងនោះមាន David Villa (លេខ៣២), Xavi Hernandez (លេខ៤៩), Iker Casillas (លេខ៦២) និង Aritz Aduriz (លេខ១០៩)៕

ប្រភព ៖ kqube

  • បញ្ជី​កីឡាករ​ដ៏​អស្ចារ្យ​ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Ronaldo ​លេខ​២៣​ Messi​​ លេខ​៤​ ចុះ​លេខ​១?​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: