Panasonic​ ​ចេញ​ទូរទស្សន៍​អេក្រង់​ថ្លា​ ​ដំបូង​បំផុត​ក្នុង​លោក

ក្នុង​កម្មវិធី​តាំង​ផលិតផល​បច្ចេកវិទ្យា​ ​CEATEC​ ​ក្នុង​ប្រទេស​ជប៉ុន​ ​Panasonic​ ​បាន​ដាក់​បង្ហាញ​បច្ចេកវិទ្យា​អេក្រង់​ទូរទស្សន៍​ដ៏​ពិសេស​ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​អាច​ធ្វើ​បាន។

 

Panasonic​ ​ចេញ​ទូរទស្សន៍​អេក្រង់​ថ្លា​ ​ដំបូង​បំផុត​ក្នុង​លោក

 

អេក្រង់​នោះ​មាន​សភាព​ថ្លា​ដូច​កញ្ចក់​ធម្មតា​ ​តែ​មាន​សមត្ថភាព​ពិសេស​អាច​បញ្ចេញ​រូបភាព​ដែល​មាន​ពណ៌​ធម្មជាតិ​បាន​យ៉ាង​ស្រស់​ស្អាត។ បច្ចេកវិទ្យា​អេក្រង់​នេះ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​សំណាញ់​យ៉ាង​ញឹក​ ​និង​បន្ទះ​កញ្ចក់​ដ៏​ច្រើន​ស្រទាប់​ ​អម​នឹង​បច្ចេកវិទ្យា​ ​OLED​ ​ហើយ​ចំណុច​ពិសេស​មួយ​ទៀត​របស់​វា​គឺ​មិន​សូវ​ស៊ី​អគ្គិសនី៕

 

 

អាន​បន្ត​ ​៖​ ព្រឹត្តិការណ៍​បច្ចេកវិទ្យា BarCamp Asean 2016 បើក​ឲ្យ​​ចុះ​ឈ្មោះ​​​ហើយ!
អាន​បន្ត​ ​៖​ អាយុ​ ​១៦​ ​ឆ្នាំ​ ​ធ្លាក់​ថ្នាក់​គណិតវិទ្យា​ ​តែ​អាច​បង្កើត​ ​App​ ​គិត​លេខ​យ៉ាង​ពិសេស

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​sciencealert