ពិត​ជារំភើប! ទារិកា​មានជំងឺប្រស្រីភ្នែក​ទាំងគូ​ដល់ដៃអ្នក​ឧកញ៉ា ហុង ពីវ ហើយ​

រាជធានីភ្នំពេញ ៖ នាប៉ុន្មាន​នាទីមុននេះ នារសៀលថ្ងៃទី​១០ តុលា ២០១៦ តាមរយៈ​គណនីហ្វេសប៊ុក​របស់អ្នក​ឧក​ញ៉ា ហុង ពី​វ ​បាន​​​ផុស​បង្ហាញ​ថា «បងៗឈប់បារម្ភទៀតទៅ ពេលនេះអូន ម៉ីម៉ី បានមកដល់ដៃប៉ាប៉ាអូនហើយ...» ។

ដំណឹងមួយ​នេះ ​បាន​ធ្វើ​ឱ្យ​​​មាន​អ្នក​​​​​​​​​​​​​គាំទ្រ​ និង​ពិត​ជារំភើប​សប្បាយរីករាយយ៉ាងខ្លាំង មិន​តែប៉ុណ្ណោះ​ បាន​​អរគុណ​ចំពោះ​​អ្នកឧកញ៉ា​ ហុង​ ពីវ ដែល​មាន​មេត្តា​​ជួយ​សង្គ្រោះ​​ ដល់ទារិកា​អភ័ព្វប្រស្រីភ្នែក​ទាំងគូនេះ ។

គួររំលឹកថា ទារិកា​ប្រ​ស្រី​ភ្នែក​ឡើងបាយ នាង​មានឈ្មោះ​ធឿ​ន មី​មី អាយុ​២​ខែ (​ជា​កូន​ទី​2)​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ឪពុក​នាង​ជា​កម្មករ​ចុះទូក​នៅ​ថៃ ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ផង ។

ទារិកា​អភ័ព្វ​នេះ ​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គ (​សៀមរាប​) ហើយ​ពេទ្យ​ប្រាប់​ថា រយៈពេល​ដែល​អាច​ព្យាបាល​ទារិកា​​ឱ្យ​ភ្លឺភ្នែក នៅ​មាន​រយៈពេល​ត្រឹមតែ​២​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ។ ដែល​ការ​សង្គ្រោះ គឺ​ត្រូវ​តែ​វះកាត់​ដូរ​កែវភ្នែក និង​ត្រូវ​ទិញ​កែវ​ភ្នែក​ដូរ​ម្ខាង​តម្លៃ​1800$ តែ​គ្រួសារ​មិន​មាន​លទ្ធភាព​ទេ ។​