មិនធម្មតា! វត្តមាន Jame និង Bella មកកម្ពុជាកាលពីម្សិលមិញ ធ្វើឲ្យអ្នកគាំទ្រស្រែកកងរំពង ស្ទើរបាក់ផ្សារអ៊ីអន ! (មានវីដេអូ)

ភ្នំពេញ៖ គួរឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ វត្តមានរបស់តារាសម្តែងល្បី ប្រចាំប៉ុស្តិ៍លេខ៣ថៃ គឺលោក Jame Jirayu រួមនឹងកញ្ញា Bella Ranee គ្រាន់តែអ្នកទាំងពីរ បោះជំហានលើទឹកដីកម្ពុជាភ្លាម ត្រូវបានក្រុមអ្នកគាំទ្រកម្ពុជារាប់ពាន់នាក់ រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ តាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតមកដល់ផ្សារទំនើបអ៊ីអនម៉ល តែម្តង។

ជាការពិតណាស់ បើយោងទៅតាមព្រឹត្តិការណ៍ កាលពីម្សិលមិញនៅឯផ្សារទំនើបអ៊ីអន យើងអាចដឹងបានថា តារាសម្តែងទាំង២រូបនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន ជាពិសេសគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រកម្ពុជាតែម្តង ។ បន្ថែមពីនេះវត្តមានរបស់ Jame និង Bella ធ្វើឲ្យអ្នកគាំទ្រជាច្រើនពាន់នាក់ ដែលទន្ទឹមរង់ចាំជួប Idol ពួកគេអស់រយៈជាយូរ ក៏បានស្រែកហ៊ោកញ្ជៀវកងរំពង ស្ទើរតែបាក់ផ្សារទៅហើយ ដោយសារតែរំភើបចិត្តនឹងសប្បាយរីករាយ។

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖     

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload