មួយប៉ុស្តិ៍នេះ ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ស្រស់ស្អាតខ្លាំងដូចព្រះនាង!

ភ្នំពេញ៖ រូបថតថ្មីមួយសន្លឹករបស់កំពូលតារាចម្រៀងទាំងពីរ គឺកញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា សុគន្ធ និសា នៅក្នុងផលិតកម្មហង្សមាសតែមួយ ត្រូវបានអ្នកលេងបណ្តាញសង្គមនាំគ្នា ចែកចាយយ៉ាងព្រោងព្រាត។

ចំពោះរូបថតនោះដែរ បានបង្ហាញឲ្យឃើញពី កញ្ញាឱក សុគន្ធកញ្ញា និងកញ្ញា សុគន្ធ និសា បានឈរកាច់រាងដាក់គ្នា ជាមួយរ៉ូបវែងអន្លាយអូសដី ដែលកាន់តែធ្វើឲ្យសម្ផស្សពួកគេ លេចធ្លោ និងស្រស់ស្អាត ដូចជាព្រះនាងក្នុងរឿងនិទាន។

ក្នុងនោះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកម្របានឃើញពួកគេ ឈរបង្អួតសម្រស់ទន្ទឹមគ្នាបែបនេះណាស់ ថ្វីបើពួកគេជ្រកក្នុងទ្រនំដូចគ្នាក៏ដោយ ក៏មិនសូវជាថតរូបជាមួយគ្នាដែរ។

យ៉ាងណាមិញ មិនទាន់មានប្រភពជាក់លាក់ណាមួយ អាចទម្លាយបានទេថា តើតារាស្រីរូបស្រស់ទាំងពីរដួងនេះ ឈរកាច់រាងដាក់គ្នា ជាការថតវីដេអូចម្រៀង រឺក៏ថតឲ្យសម្អាងការ៕

ចង់ជ្រាបថា ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ស្អាតដូចទេពអប្សរ ជាមួយរ៉ូបវែងអន្លាយយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា សុគន្ធ និសា ក៏បានបង្ហាញសម្រស់ជាមួយនឹងឈុតប្រពៃណីខ្មែរ។

តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ និសា តែងត្រូវបានគេសរសើរថា សម្រស់របស់នាងដូចជាមិនចាស់ជ្រីវជ្រួញទៅណាសោះ ថ្វីបើពេលនេះនាងមានវ័យទៅដល់៣៣ឆ្នាំ យ៉ាងណាក៏ដោយ។

ជាមួយនឹងរូបថតជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា ពិតជាស្រស់ស្អាតខ្លាំង ដូចជាតុក្កតាជ័រ និងវ័យក្មេង មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ។ ហើយអ្វីដែលសំខាន់ នៅពេលនាងគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ គឺកាន់តែលើកសម្រស់របស់នាង ថែមមួយកម្រិតទៀត។

សម្រស់វ័យក្មេងមិនងាយចាស់របស់ តារាចម្រៀងស្រី សុគន្ធ និសានេះហើយ ត្រូវបាននារីៗភាគច្រើន សរសើរ និងច្រណែនរូបនាងយ៉ាងខ្លាំង៕

តោះមើលកញ្ញា សុគន្ធ នីសា គ្រងនូវឈុតប្រពៃណីបុរាណទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload