ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ

ចិន៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុស Liu Minghui អាយុ៨ឆ្នាំ រស់នៅក្នុងទីក្រុង Ruijin ខេត្តជាំងស៊ី  ប្រទេសចិន បានទាញចំណាប់អារម្មណ៍ពីមនុស្សម្នាជាច្រើន បន្ទាប់ពីគេដឹងថាក្មេងប្រុសកំសត់រូបនេះវេចនំគាវជាង១០,០០០ដុំ ក្នុងមួយថ្ងៃៗ។

ឪពុករបស់ក្មេងប្រុសតូចនេះ ត្រូវធ្វើការនៅឆ្ងាយពីផ្ទះ ក្នុងក្រុងផ្សេងទៀត ដែលតម្រូវឲ្យរូបគេ និងប្អូនស្រីអាយុ៦ឆ្នាំម្នាក់ទៀត រស់នៅជាមួយតាយាយនៅជនបទ។ 

ក្នុងអំឡុងពេលថ្ងៃបុណ្យឈប់សម្រាកកន្លងទៅនេះ ក្មេងៗទាំងពីរនាក់រួមជាមួយជីដូនជីតា និងនំកញ្ចប់ផ្សេង និងនំគាវទៀតនៅកន្លែងពិព័រណ៍ពាណិជ្ជកម្មមួយ។ នៅកន្លែងពិព័រណ៍នោះ ក្មេងប្រុស Liu ត្រូវវេចនំគាវបានដល់ទៅ១០,០០០ដុំ ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកចូលរួមជាច្រើន និងកោតសរសើរចំពោះក្មេងប្រុសរូបនេះ។

ក្មេងប្រុសកំសត់ Liu បានជួយកិច្ចការផ្ទះជីដូនជីតារបស់គេចាប់តាំងពីពេលដែលគេមានអាយុទើតែ៣ឆ្នាំមកម្ល៉េះ ដែលជាញឹកញាប់គេតែងតែជួយការងារផ្ទះដូចជាលាងចាន និងបោសសម្អាតផ្ទះជាដើម។

ជារៀងរាល់ខែ ទីក្រុងដែល Liu រស់នៅ តែងតែមានពិធីតាំងពិព័រណ៍ចំនួន ៩ដង ដោយគ្រប់ពេលដែល Liu មិនមានកិច្ចការសាលាធ្វើ គេតែងតែជួយជីដូនជីតា ធ្វើនំគាវលក់ជានិច្ច។ 

លោកតា Liu Shoufa បាននិយាយថា បើទោះបីជាចៅប្រុសរបស់គាត់មានអាយុត្រឹមតែ៨ឆ្នាំក៏ដោយ ប៉ុន្តែគេតែងតែយកចិត្តទុកដាក់ជួយការងារដើម្បីសម្រួលដល់គ្រួសារ។ លោកតាបន្តថា ដោយសារតែគាត់ចាស់ ហើយមិនអាចទៅធ្វើកសិកម្មបាន ដូច្នេះជាធម្មតាគាត់ និងប្រពន្ធ ធ្វើនំនេះលក់នៅក្បែររោងចក្រកាត់ដេរមួយ។

ក្មេងតូច Liu ខិតខំរៀនសូត្រណាស់ ហើយគេចាត់ទុកខ្លួនឯងដូចជាបុរសម្នាក់នៅក្នុងគ្រួសារអីចឹង។ Liu និយាយថា “ឪពុកម្ដាយរបស់ខ្ញុំធ្វើការនៅរោងចក្រកាត់ដេរនៅឆ្ងាយ ហើយពួកគាត់អាចមកលេងផ្ទះ បានតែអំឡុងពេលចូលឆ្នាំចិនប៉ុណ្ណោះ”។ Liu សង្ឃឹមថា រូបគេនឹងអាចបានចូលរៀនដល់ថ្នាក់សាកលវិទ្យាល័យនាពេលអនាគត ដូច្នេះគេអាចរកប្រាក់ផ្គត់ផ្គង់គ្រួសារ និងទិញសំលៀកបំពាក់ស្អាតៗឲ្យប្អូនស្រីបានទៀតផង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ

ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ

ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ

ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ

ក្មេងប្រុសកំសត់ ធ្វើនំមួយថ្ងៃ១ម៉ឺនដុំ ដើម្បីចិញ្ចឹមគ្រួសារ