Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

បញ្ហា​គ្រួសារ​របស់​តារា​សម្ដែង​ល្បី​ថៃ Kwan Usamanee បាន​ក្លាយ​ជា​រឿង​ក្ដៅ​គគុក​សម្រាប់​អ្នក​លេង​បណ្ដាញ​សង្គម​ថៃ​ប៉ុន្មាន​ថ្ងៃ​នេះ ដែល​បន្ទាប់​ពី​ម្ដាយ​និង​បង​ស្រី​បាន​បង្ហោះ​សារ​ជា​សាធារណៈ​ឲ្យ​តារា​ស្រី​រូប​នេះ​ត្រលប់​មក​ផ្ទះ​និង​ទាក់ទង​មក​អ្នក​ផ្ទះ​វិញ Kwan បាន​ចេញ​មុខ​និយាយ​ថា​ខ្លួន​និង​គ្រួសារ​កំពុង​មាន​បញ្ហា​ខ្វែង​គំនិត​គ្នា​ពិត​មែន ប៉ុន្តែ​មិន​មែន​ដោយ​សារ​មិត្ត​ប្រុស​របស់​នាង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​តែ​រឿង​លុយ។

 

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 

ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ តួ​ឯក​ស្រី​រឿង “ពេជ្រ​កាត់​ពេជ្រ” ជំនាន់​ថ្មី​បាន​និយាយ​ទាំង​រលីងរលោង​ទឹក​ភ្នែក​ថា​​នាង​ធ្វើ​ការ​តាំង​ពី​តូច​រហូត​មក​ដល់​អាយុ​ជិត​៣០​ឆ្នាំ​នេះ គឺ​មិន​សល់​ទ្រព្យ​សម្បត្តិ​អ្វី​ជា​របស់​ខ្លួន​ឡើយ ប្រាក់​ចំណូល​ការងារ​សិល្បៈ​ដែល​រក​បាន​កន្លង​មក​​គឺ​ប្រគល់​ឲ្យ​ម្ដាយ​កាន់​កាប់​ទាំង​អស់ ហើយ​នាង​ទទួល​បាន​ប្រាក់​ខែ​ពី​ម្ដាយ​តែ ៣ទៅ​៤​ម៉ឺន​បាត​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ (ប្រមាណ៨០០-១ពាន់​ដុល្លារ)​ បើ​ទោះ​ជា​នាង​អាច​រក​លុយ​បាន​រាប់​លាន​ក៏​ដោយ។ ចំណែក​មុខ​ជំនួញ​អាហារ​បំប៉ន​ដែល​នាង​បាន​កសាង នៅ​ពេល​នេះ​គឺ​ប្រគល់​ឲ្យ​បង​ស្រី​ជា​អ្នក​កាន់កាប់​ទាំង​ស្រុង។

 

ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​មិន​នឹក​ស្មាន​ថា​ជីវិត​ពិត​របស់​តារា​ស្រី​ល្បី​ជួរ​មុខ​ម្នាក់​ជួប​បញ្ហា​ដូច្នេះ​ឡើយ​ប្រដូច​ជីវិត​របស់​តារា​ស្រី​រូប​នេះ​ទៅ​នឹង​តួ​អង្គ​ព្រះ​នាង Cinderella។

 

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 Kwan និងបងស្រី

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 

គួរ​បញ្ជាក់​ថា​តារា​សម្ដែង Kwan Usamanee បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ​៣​ឆ្នាំ និង​បាន​សម្ដែង​រឿង​ច្រើន​ជា​ហូរហែ​រហូត​ដល់​បច្ចុប្បន្ន​ដោយ​មាន​ម្ដាយ​របស់​នាង​គឺ​ជា​អ្នក​គ្រប់គ្រង​ការងារ។ រហូត​ដល់​ពេល​ធំ​ពេញ​​វ័យ Kwan ធ្វើ​ការ​កាន់​តែ​ច្រើន​ដើម្បី​ជួយ​​ផ្គត់ផ្គង់​គ្រួសារ ក្រោយ​ឪពុក​បាត់បង់​ជីវិត រហូត​មាន​លុយ​សង់​ផ្ទះ​ថ្មី ទិញ​រថយន្ត​ទំនើប​ឲ្យ​ម្ដាយ និង​ជួយ​ផ្ដល់​លុយ​ឲ្យ​បង​ស្រី​បន្ត​ការ​សិក្សា​នៅ​បរទេស។ Kwan រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ទើប​ម្ដាយ​របស់​នាង​ផ្ដល់​កាត ATM ឲ្យ​នាង​ប្រើប្រាស់​ផ្ទាល់ ហើយ​ប្រាក់​ខែ​ដែល​នាង​ទទួល​បាន​ពី​ម្ដាយ​គឺ​៣-៤ម៉ឺន​បាត​ក្នុង​មួយ​ខែ។ ទើប​តែ​មួយ​ខែ​ចុង​ក្រោយ​នេះ តារា​វ័យ ២៨ឆ្នាំ​បាន​សុំ​ឲ្យ​ម្ដាយ​របស់​ខ្លួន​ឈប់​ធ្វើ​ជា​អ្នក​គ្រប់គ្រង និង​ចង់​កាន់កាប់​ចំណូល​ដែល​ខ្លួន​រក​ចាប់​ពី​ពេល​នេះ​ទៅ​ដោយ​ខ្លួន​ឯង ទើប​មាន​បញ្ហា​កើត​ឡើង​តែ​ម្ដង ៕

 

 Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

 

Kwan ត្រូវ​គេ​ប្រដូច​នឹង​ស៊ិនដេរឺឡា ក្រោយ​ធ្វើ​ការ​មួយ​ជីវិត​មិន​សល់​លុយ​ជាប់​ខ្លួន

Kwan ជាមួយ​ម្ដាយ​និង​បងស្រី

 

Kwan រំភើប​ស្រក់​ទឹក​ភ្នែក​ពេល​ម្ដាយ​ផ្ដល់​កាត ATM ជា​កាដូ​ថ្ងៃ​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ

 

ចុចអាន៖Kwanនិង Golf ផ្អែមល្ហែម​​ដល់​កំពូល​​ក្នុង​មង្គល​ការ​មិត្តភ័ក្ដិ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mthai ,komchadluek