PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

តារា​សម្ដែង​ស្រី​ថៃ ​Sutatta Udomsilp (PunPun) បាន​ទៅ​ចូលរួម​អបអរ​​ថ្ងៃ​​ទទួល​សញ្ញាប័ត្រ​អតីត​មិត្ត​ប្រុស Chutavuth Pattarakampol (March)  កាល​ពី​ពេល​ថ្មី ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ​​​

 

PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

 

March បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ Chulalongkorn University។ សកម្មភាព​PunPun បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃ​ពិសេស​របស់ March និង​កាយវិការ​ញញឹម​រក​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​កំពុង​តាមដាន​ទំនាក់ទំនង​មួយ​នេះ​និង​សង្ស័យ​ថា អាច​ត្រូវរ៉ូវ​គ្នា​វិញ​ក្រោយ​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ។

 

បន្ទាប់​ទាក់ទង​គ្នា​ជា​ច្រើន​ខែ កាល​ពី​ដើម​ឆ្នាំ​តារា​វ័យ​ក្មេង​ទាំង​២​ដែល​ជា​តួ​រឿង​ភាគ “Hormones” បាន​ចែកផ្លូវ​គ្នា​ ក្រោម​មូលហេតុ ការ​គិត​របស់​ពួក​គេ​មិន​ដូច​គ្នា ខណៈ Marchបាន​និយាយ​ថា គេ​ចាត់​ទុក Sutatta ត្រឹម​តែ​ជា​ប្អូន​ស្រី​តែ​ប៉ុណ្ណោះ។ បន្ទាប់​មក​អ្នក​ទាំង​ពីរ​ក៏​ដក​ភាគហ៊ុន​រក​ស៊ី​ជាមួយ​​គ្នាទៀត ៕

 

PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

 

PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

 

PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

 

PunPun ទៅ​អបអរ​ March ទទួល​សញ្ញាប័ត្រ យ៉ាង​ភ្ញាក់ផ្អើល

 

ចុចអាន៖PunPun ចង់​ដក​ភាគហ៊ុន​រក​ស៊ី​ជាមួយ​ March ក្រោយ​ចែក​ផ្លូវ​គ្នា?

 

​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ kapook