ពេជ្រ សោភា ព្រមទម្លាយ​អាថ៌កំបាំងពី​​កាចែកផ្លូវពីស្វាមីហើយ

តារាចម្រៀងស្រី ពេជ្រ សោភា ទីបំផុតបានទម្លាយពីអាថ៌កំបាំង ពីជីវិតគ្រួសាររបស់នាងហើយ ដែលនាពេលថ្មីនេះ រូបនាងបានសារភាពថា ពិតជាបានលែងលះ ជាមួយនឹងស្វាមី លោក ឡៅ ឆលី ពិតប្រាកដមែន។

ការបែកបាកគ្នារវាងអ្នកនាង  ពេជ្រ សោភា និងស្វាមីរបស់នាងមានមូលហេតុណាដែលធ្វើឱ្យអ្នកទាំងពីរស្អប់គ្នានោះទេ ដោយគ្រាន់តែម្នាក់ៗប្រកាន់ជំហររៀងៗខ្លួន គឺមកពីម្នាក់ប្រកាន់ជំហររស់នៅអាមេរិក ដោយមិនចង់រើបង្វេចមកស្រុកខ្មែរ ហើយម្នាក់ទៀត ក៏មិនចង់រត់ចោលស្រុកខ្មែរ និងស្រលាញ់ងប់ងល់តែសិល្បៈ ដែលចំនុចនេះហើយ ធ្វើឲ្យពួកគេខ្វែងគំនិតគ្នា ទើបសម្រេចចិត្តសុំរាប់អានគ្នាវិញ។

Loading...

ហើយតារាចម្រៀង ពេជ្រ សោភា ក៏បានឱ្យដឹងដែរថាបានសារភាពថា “លើលោកហ្នឹង អត់មានអាថ៌កំបាំងទេ ឥឡូវខ្ញុំសារភាពតាមត្រង់ថា រវាងខ្ញុំ និងស្វាមីគឺពួកយើង ជាពួកម៉ាក (លែងលះ ប្រមាណ១ឆ្នាំមកហើយ។ ខ្ញុំនិយាយប៉ុណ្ណឹងយល់ហើយ។ ពួកខ្ញុំ តាំងពីដើមមកគឺដូចតែពួកម៉ាកចឹង! ទើបដល់ពេលយើងសម្រេចចិត្តបែកគ្នា ក៏នៅតែរាប់អានគ្នា ដូចពួកម៉ាក និយាយទៅមក ដល់ពេលហ្នឹង ក៏នៅតែល្អនឹងគ្នា ដូចពួកម៉ាកអត់មានថាបែកគ្នាហើយខឹងគ្នា ឬនិយាយអាក្រក់ពីគ្នាអីទេ”។

ពេជ្រ សោភា ព្រមទម្លាយ​អាថ៌កំបាំងពី​​កាចែកផ្លូវពីស្វាមីហើយ

ពេជ្រ សោភា ព្រមទម្លាយ​អាថ៌កំបាំងពី​​កាចែកផ្លូវពីស្វាមីហើយ

ពេជ្រ សោភា ព្រមទម្លាយ​អាថ៌កំបាំងពី​​កាចែកផ្លូវពីស្វាមីហើយ

ប្រភព៖ chnchannel