បុរសម្នាក់ឌឺប៉ូលីស! ជិះម៉ូតូយ៉ាងលឿនឆ្លងកាត់ប៉ុស្តិ៍ ខណៈខ្លួនប្រាណស្រាតននលគក និងសរសេរពាក្យពីក្រោយខ្នងថា «ប៉ូលីស» ទៀត!!!

បុរសម្នាក់បានធ្វើឲ្យប៉ូលីសដេញចាប់បើកញើសទាំងព្រឹក ដោយសាររូបគេជិះម៉ូតូឌឺប៉ូលីស ស្ថិតក្នុងស្ថានភាពខ្លួនប្រាណស្រាតននលគក ។ ហេតុការណ៍នេះ បានកើតឡើងនៅសាធារណេរដ្ឋឆេក ។

ប៉ូលីសនិយាយថា បុរសម្នាក់បានបើកម៉ូតូយ៉ាងលឿន ឆ្លងកាត់ផ្លូវ Haviro ដោយគ្មានសម្លៀកបំពាក់ ។ ហើយបុរសរូបនេះ ត្រូវបានប្រទះឃើញដំបូង បើកម៉ូតូយ៉ាងលឿនឆ្លងកាត់ប៉ុស្តិ៍ប៉ូលីស ជាមួយពាក្យ “ប៉ូលីស” សរសេរឌឺពីក្រោយខ្នងរបស់គេ ។

Loading...

ការដេញចាប់ប៉ូលីសបានកើតឡើង ហើយពួកគេក៏បានព្យាយាមបញ្ឈប់សកម្មភាពបុរសអាក្រាតរូបនេះផងដែរ, ប៉ុន្តែ បុរសនេះបានរត់ ។ ក្រោយការដេញចាប់មួយសន្ទុះធំ បុរសអាយុ ២២ ឆ្នាំ ដែលពុំត្រូវបានបញ្ចេញឈ្មោះ រូបនេះ បានផ្តួលម៉ូតូចោល និងរត់ចូលព្រៃ ។

ក្រោយបុរសនេះត្រូវបានចាប់ខ្លួន ទើបដឹងថា រូបគេស្រវឹងស្រា ឬ អាចពាក់ព័ន្ធគ្រឿងញៀនណាមួយខ្ពស់ ។ ប៉ូលីសជឿថា បុរសនេះព្យាយាមបង្ករឿងពួកគេ ជាផ្នែកដ៏ហ៊ានមួយ ដែលត្រូវបានបង្គាប់បញ្ជាពីសំណាក់មិត្តភក្តិរបស់គេតែម្តង ។

បុរសនេះត្រូវប្រឈមមុខបទចោទប្រកាន់ បើកបរបង្គគ្រោះថ្នាក់, ពុំពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានស្លាកលេខ ។ គាត់អាចជាប់គុក ២ ឆ្នាំ ប្រសិនត្រូវបានផ្តន្ទាទោសពីបទចោទប្រកាន់នេះ ៕