យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…

6 Videos


ក្រោយពីមានបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍មក គេសង្កេតឃើញ ឈិន សុធារី តែងតែទទួល បានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិក៏ដូចជាមហាជនផងដែរ ។ ថ្មីៗនេះពិធីការិនី យុគ ចិន្តា បាននិយាយពាក្យមួយឃ្លាធ្វើអោយ ឈិន សុធារី ទប់ទឹកភ្នែកមិនបាន ។

យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…

ទោះបីជាមានរឿងមិនសប្បាយនៅក្នុងគ្រួសារក្តី តែ ឈិន សុធារី នៅតែបង្ហាញវត្តមាន នៅក្នុងពិធីរៀបមង្គលការរបស់ពិធីការិនី ខៀវ សានសាណា កាលពីថ្ងៃ 08 ខែតុលា នេះ ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ។ តែយ៉ាងណាទឹកមុខ ក៏ដូចជាស្នាមញញឹមរបស់ ឈិន សុធារី ហាក់បង្កប់នូវទុក្ខព្រួយ ។ តែអ្នកម្តាយរបស់កូនភ្លោះរូបនេះ តែងតែទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិ ។

យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…

ថ្មីៗនេះ យុគ ចិន្តា ពិធីការិនី ដែលមានឥទ្ធិពលនៅស្ថានីយ៍ទូរទស្សន៍ CTN បាននិយាយលើកទឹកចិត្ត ឈិន សុធារី ថា «បង ចិន្តា ចង់អោយប្អូនស្រី បង្ហាញ ស្នាមញញឹមពិត ត្រលប់មកវិញ ប្អូនស្រីត្រូវចាំថា ព្រមលះបង់ជីវិតរស់នៅជាមួយមនុស្សដែលគេស្រលាញ់យើង បើគេ អស់ចិត្តត្រូវទុកផ្លូវអោយគេដើរតាមផ្លូវដែល គេចង់ទៅ» ។

យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…

ជាមួយនឹងពាក្យរបស់ យុគ ចិន្តា នេះ ឈិន សុធារី បានតបថា «បងស្រី បងនិយាយ ពាក្យទាំងនេះប្អូនទប់ទឹកភ្នែកលែងជាប់ទៀតហើយ ខ្ញុំមិនស្អាតមិនល្អ ទើបធ្វើអោយខ្ញុំជួបរឿងដូចរាល់ថ្ងៃនេះ ទោះជាប្អូនខំលះបង់ គ្រប់យ៉ាង ព្រោះស្រលាញ់ក៏ប្អូននៅតែជួបរឿងមិនសមប្រកបនៅក្នុងជីវិត បងនិយាយ ពិតជាត្រូវណាស់ តែខ្ញុំពិបាកធ្វើចិត្តណាស់បង អារម្មណ៍ដូចធ្លាក់នរក តែប្អូនសន្យាប្អូន និងព្យាយាមធ្វើវាអោយបានល្អបានប៉ុណ្ណាយកប៉ុណ្ណោះ» ។

យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…

គេនៅចាំបានថា កាលពីមួយរយៈមុន ឈិន សុធារី និយាយថា លែងចង់រស់។តែស៊ូទ្រាំ ដើម្បីកូនភ្លោះប្រុសស្រីរបស់នាង ៕ ចេនី

យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…យុគ ចិន្តា លូកមាត់ក្នុងរឿង ឈិន សុធារី រហូតធ្វើឱ្យ ឈិន សុធារី…