Xavi និយាយ​ថា​កីឡាករ​២​រូប​នេះ​មាន​​ DNA របស់​ក្លឹប Barcelona

កាល​ពី​ពេល​ថ្មីៗ​នេះ​អតីត​កីឡាករ​ឆ្នើម​របស់​ FC Barcelona គឺ​កីឡាករ​ Xavi Hernandez បាន​លើក​ឡើង​ថា​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ PSG គឺ​កីឡាករ​ Marco Verratti រួម​នឹង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Paulo Dybala មាន​ ” DNA របស់​ក្លឹប Barcelona ” ដែល​សាក​សម​ជា​កីឡាករ​ Barcelona អនាគត​ ។

ដោយ​ Xavi បាន​ប្រាប់​ El Mundo Deportivo ថា​ « កីឡាករ​ Verratti និង​ Dybala ពួក​គេ​ទាំង​២​សុទ្ធ​តែ​មាន​កម្រិត​លេង​ដ៏​អស្ចារ្យ​ ហើយ​តាម​ទម្រង់​លេង​របស់​ពួក​គេ​ទាំង​២​គឺ​មាន​ភាព​សាក​សម​សម្រាប់​ក្លឹប​ Barcelona ជា​ខ្លាំង » ។

Xavi បន្ត​ថា​ « និយាយ​រួម​ទៅ​ពួក​គេ​ទាំង​២​ហាក់​ដូច​ជា​មាន DNA របស់​ក្លឹប Barcelona អញ្ចឹង​ដែល​មាន​ន័យ​ថា​ពួក​គេ​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ងាយ​បើ​ពួក​គេ​មក​លេង​នៅ​ក្លឹប​ Barcelona ។ ខ្ញុំ​រំពឹង​ទុក​ថា​ពួក​គេ​ទាំង​២​នឹង​អាច​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ Barcelona នៅ​ពេល​អនាគត​ » ។

តោះ​សូម​ទស្សនា​ទម្រង់​លេង​របស់​កីឡាករ​ទាំង​២​រូប​នេះ​ទាំង​អស់​គ្នា​ ៖

ក្រោយ​ពី​ទស្សនា​ការ​លេង​របស់​ពួក​គេ​ទាំង​២​ហើយ​តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​សម្ដី​របស់​ Xavi ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Xavi និយាយ​ថា​កីឡាករ​២​រូប​នេះ​មាន​​ DNA របស់​ក្លឹប Barcelona已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: