មីស៊ីល​២​គ្រាប់ ហោះ​សំដៅ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​ប្រទេស​យេមែន

ប្រភពពីមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានមីស៊ីល២គ្រាប់ ហោះសំដៅមកនាវាចម្បាំងអាមេរិក នៅឆ្នេរសមុទ្រនៃប្រទេសយេមែន តែសំណាងល្អ នាវានោះអាចគេចផុតបាន ធ្វើឲ្យមីស៊ីលធ្លាក់ទៅក្នុងទឹកវិញ ។នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវរបស់អាមេរិកនោះ គឺត្រូវបានគេបញ្ជូនទៅចូលរួមបេសកកម្មមួយនៅទីនោះ ដោយឡែកមីស៊ីលដែលហោះតម្រង់មកនាវា USS Mason វិញ មានប្រភពចេញពីតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម Houthi ដោយមីស៊ីលទាំង២គ្រាប់នោះ គឺបាញ់ចេញក្នុងរយៈពេលឃ្លាតពីគ្នា៦០នាទី ។

មីស៊ីល​២​គ្រាប់ ហោះ​សំដៅ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​ប្រទេស​យេមែន
ក្នុងពេលកើតហេតុការណ៍នេះ នាវា USS Mason កំពុងស្ថិតនៅក្នុងដែនទឹកអន្តរជាតិ ចម្ងាយជាង២២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ភាគខាងត្បូងនៃសមុទ្រក្រហម និងភាគខាងជើងនៃច្រកសមុទ្រ Bab el-Mandeb

មីស៊ីល​២​គ្រាប់ ហោះ​សំដៅ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​ប្រទេស​យេមែន

សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង Washington ជាអ្នកនៅពីក្រោយ នៃក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បង្កើតឡើងសម្រាប់ប្រឆាំងក្រុមឧទ្ទាម Houthi ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ និងកងទ័ពស្មោះស្ម័គ្រលោក Ali Abdullah Saleh ជាប្រធានាធិបតីធ្លាក់ពីតំណែងរបស់យេមែន ៕
ប្រភព ៖ kqube
  • មីស៊ីល​២​គ្រាប់ ហោះ​សំដៅ​នាវា​ចម្បាំង​អាមេរិក​នៅ​ក្បែរ​ប្រទេស​យេមែន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: