Pickford ត្រូវបានកោះហៅចូលចាំទីលើកដំបូងឲ្យជម្រើសជាតិអង់គ្លេស

អ្នកចាំទីរបស់ឆ្មាខ្មៅ Sunderland គឺកីឡាករ Jordan Pickford ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស ឈុតធំជាលើកដំបូង បន្ទាប់ពីត្រូវបានផ្ទៀងផ្ទាត់មើល ដើម្បីត្រៀមចូលលេងក្នុងក្រុមនេះ ជួបជាមួយប្រទេស ស្លូវ៉ានី នាថ្ងៃអង្គារ ក្នុងវគ្គជម្រុះ World Cup ២០១៨។

ft-img-template

កីឡាករនេះ នឹងមកជំនួសកីឡាករ Tom Heaton អ្នកចាំទីរបស់ក្លិប Burnley ដែលទើបមានរបួស។
Pickford វ័យ ២២ឆ្នាំនេះ ក៏ធ្លាប់ត្រូវ កោះហៅចូលរួមជាមួយជម្រើសជាតិអង់គ្លេស អាយុក្រោម ២១ឆ្នាំ សម្រាប់វគ្គជម្រុះ Euro ជាមួយប្រទេស បូស្នីសផងដែរ។

ដោយឡែក ខ្សែការពារឆ្វេងកាំភ្លើងធំ Arsenal គឺកីឡាករ Kieran Gibbs ក៏ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដែលត្រូវបានដាក់លេងជំនួស កីឡាករ Ryan Bertrand។ ខ្សែការពាររបស់ក្លិប Southampton នេះទទួលរងរបួសគន្លាក់ឆ្នឹង ក្នុងការប្រកួតឈ្នះ ២-០ លើប្រទេស ម៉ាល់តា៕

ប្រភពពី BBC Sport

The post Pickford ត្រូវបានកោះហៅចូលចាំទីលើកដំបូងឲ្យជម្រើសជាតិអង់គ្លេស appeared first on CamboSport.