កីឡាការិនី​ហែល​ទឹក​ដ៏​ស្រស់​ស្អាត ហែម​ថុន វិ​ទិ​នី ប្រកាស​​ទទួល​​ពាក្យ​បង្រៀន​អ្នក​ចង់​ហាត់!

(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទិនី នៅថ្ងៃទី១០ ខែតុលានេះ បានប្រកាសទទួលពាក្យអ្នកមាន​ចំណាប់​អារម្មណ៍​ហ្វឹក​ហាត់​កីឡា​ហែល​ទឹក​នេះ នៅ​លើ​ទំព័រ Facebook ផ្ទាល់​ខ្លួន ប៉ុន្ដែនាងមិនបានបញ្ជាក់​ពី​តម្លៃ​បង្ហាត់​នោះ​ទេ ដោយគ្រាន់តែប្រាប់ថា នាងនឹងបង្ហាត់ផ្ទាល់តែម្ដង។

k2

ប្រភពព័ត៌មានខាងលើបាន​ឲ្យ​ដឹង​ថា «អរុណសួស្តីបងប្អូនទាំងអស់គ្នា ព្រឹកនេះខ្ញុំមានដំណឹងជំរាបទៅបងប្អូន​សម្រាប់​អ្នក​ដែល​ចង់​ហ្វឹក​ហាត់​ហែល​ទឹក សម្រាប់​អ្នក​ដែរ​មិន​ទាន់​ចេះ​សោះ នឹង​អ្នក​ចេះ​ហែល​តិចៗ នៅ​ពេល​នេះ​នាង​ខ្ញុំ ហែមថុន វិទិនី នឹង​ចាប់​ផ្តើម​បង្ហាត់​ដោយ​ផ្ទាល់​នៅ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​រៀង​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយទទួលទាំងសិស្សស្រី-ប្រុស ចាប់ពីអាយុ ៥ឆ្នាំឡើទៅ» ។

k1

កីឡាការិនីហែលទឹកដ៏ស្រស់ស្អាតរូបនេះបានបន្ថែមថា «សម្រាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មកតាម acc facebook នាងខ្ញុំផ្ទាល់ ឬ​ក៏​អាច​មក​ទំនាក់​ទំនង​ផ្ទាល់​នៅ​អាង​ហែល​ទឹក​ស្តាត​អូឡាំពិក ឬតាមលេខទូរស័ព្ទ ០៧៨ ៣៧ ៩០ ៣៧ សូមជួយ share ដើម្បីឲ្យបងប្អូនស្រីៗ នឹងអ្នកដែលចង់ហ្វឹកហាត់ហែលឲ្យពួកគាត់បានជ្រាបផង»៕

k3

k

ប្រភពពី khmertalking

The post កីឡាការិនី​ហែល​ទឹក​ដ៏​ស្រស់​ស្អាត ហែម​ថុន វិ​ទិ​នី ប្រកាស​​ទទួល​​ពាក្យ​បង្រៀន​អ្នក​ចង់​ហាត់! appeared first on CamboSport.