មុន​នេះ​បន្តិច ចៅក្រម​ប្រកាស​ទោស​លោក អ៊ុំ សំ​អាន ជាប់​ព​ន្ឋ​នាគារ​២​ឆ្នាំ​៦​ខែ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ហេង សុខ​ណា នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​២​ឆ្នាំ ៦​ខែ​និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​តំណាងរាស្ត្រ អ៊ុំ សំ​អាន បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ មេ​សា ២០១៦ នៅ​ក្នុង​ខេត្តសៀមរាប ទាក់ទិន​នឹង​ការ​រិះគន់​រាជរដ្ឋាភិបាល​ថា បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ធ្វើ​ឲ្យ​ខ្មែរ​ខាតបង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​៕