សាហាវ ! ប្តី​ថៃ​ចាប់​អារ​.​ក​ប្រពន្ធ​ខ្មែរ​រួច​អារ​.​ក​ខ្លួនឯង​នៅ​មុខ​កូនស្រី

ប្រទេស​ថៃ ៖ សេចក្តីរាយការណ៍​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​ចាប់​ប្រពន្ធ​ជនជាតិ​ខ្មែរ​អារ​.​ក​សម្លាប់​ក្នុង​ថ្លុក រួច​អារ​.​ក​សម្លាប់​ខ្លួនឯង​នៅ​មុខ​កូនស្រី​របស់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ក្នុងផ្ទះ​មួយ​កន្លែង នៅ​ភូមិ​៣ ឃុំ​ឆ​ង​គុំ ស្រុក​វ​ឌ្ឍ​នា​ណា​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ថា តេជៈ អាយុ​៤៥​ឆ្នាំ ជនជាតិ​ថៃ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ រិ​ន តេជៈ អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ​គ្រួសារនេះ​រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។

លោក​មេ​ភូមិ​៣​បាន​លើក​ឡើង​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រី​ជា​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​តែងតែ​ទទួល​រង​នូវ​ការ​វាយ​ធ្វើបាប​ស្ទើរតែ​រាល់ថ្ងៃ​ពី​បុរស​ជា​ប្តី​ជនជាតិ​ថៃ​រហូត​ ហើយ​​គាត់​ក៏​បាន​ហៅ​បុរស​ជា​ប្តី​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ថា​នឹង​លែង​ធ្វើ​បែប​នេះ​ទៀត​ហើយ ។

ប្រភព​ពី​ស្ត្រី​ជា​ម្តាយ​របស់​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​សមត្ថកិច្ច​ថៃ​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​នារី​ខ្មែរ​ជា​ប្រពន្ធ​ជា​យូរ​មក​ហើយ រហូត​បានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ។ មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​ទោះជា​គាត់​ឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ដោយ​កូនប្រុស​របស់​គាត់​បាន​ចោទប្រកាន់​ប្រពន្ធ​ថា បាន​លួច​មាន​សហាយ​ ស្មន់​ជាមួយ​ប្រុស​ដទៃ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ឈ្លោះ​គ្នា​មួយសន្ទុះ​ស្រាប់តែ​ឮ​កូនស្រី​ដែល​ជា​ចៅ​របស់​គាត់​ស្រែកយំ​យ៉ាង​ខ្លាំង ព្រម​រត់​ចេញ​មក​ក្រៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​លោក​មេ​ភូមិ​ផង​ដែរ ។ ពេល​នេះ​លោក​មេ​ភូមិ និង​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​ប្តី​ប្រពន្ធ​ទាំង​២​បាន​ក្រាប​លើ​គ្នា​ក្នុង​ថ្លុកឈាម​ស្លាប់​បាត់​​ទៅ​ហើយ ។

ប្រភព​ពី​កូនស្រី​ច្បង​របស់​ជន​រង​គ្រោះ​ទាំង​២​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​​បាន​ឲ្យ​សមត្ថកិច្ច​ថៃ​ដឹង​ថា ពេល​ដែល​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​នេះ ស្រាប់តែ​ឪពុក​បាន​ស្ទុះ​ទៅ​ច្របាច់ក​ម្តាយ ហើយ​ទាញ​កូនកាំបិត​ចុង​ស្រួច​មក​អារ​.​ក​ម្តាយ​ដួល​ស្លាប់​ភ្លាម​ៗ បន្ទាប់​ឪពុក​ក៏​អារ​.​ក​ខ្លួនឯង​ស្លាប់​ដែរ ។

សមត្ថកិច្ច​ថៃ​ដែល​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ បាន​បញ្ជាក់​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​ស្លាប់​ដោយសារ​បំពង់ខ្យល់​នេះ​បំពង់ក​របស់​ពួក​គេ​ស្ទើរតែ​ដាច់​ដោយសារ​កាំបិត​ដ៏​មុត​ស្រួច ។

ក្រោយ​ពេល​សមត្ថកិច្ច​ថៃ​ពិនិត្យ​រួច សព​បុរស​ជា​ប្តី​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​វត្ត​សម្រាប់​ធ្វើបុណ្យ ចំណែក​សព​ស្ត្រី​ជា​ប្រពន្ធ​នៅ​មិន​ទាន់​ដឹង​ថា​ត្រូវ​បញ្ជូន​មក​កាន់​ខេត្តបាត់ដំបង ឬ​បូជា​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ ៕