កំពុង​ស្វែង​រក​ការងារ​មែន​ទេ? Sabay ត្រូូវ​ការ​អ្នក​ប្រែ​និង​កាត់ត​វីដេអូ

អ្នក​មាន​ជំនាញ​ខាងបកប្រែ និងកាត់វីដេអូមែនទេ?  Sabay ដែល​ជា​ក្រុមហ៊ុន​បែប​ឌីជីថល​ទំនើប​ និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​កម្ពុជា កំពុង​ជ្រើសរើស​អ្នក​មាន​ជំនាញ​ទាំងពីរ​នេះចំនួន៣រូប។

 

១. អ្នកបកប្រែព័ត៌មានកម្សាន្ត (២រូប)

២. អ្នកកាត់តវីដេអូ (១រូប)

 

* ថ្ងៃ​ផុត​កំណត់៖ ២២ តុលា ២០១៦

 

តោះ! អាន​ការ​ប្រកាស​ខាង​ក្រោម ហើយ​ដាក់​ពាក្យ​ឲ្យ​បានឆាប់ៗ​ណា៎!

 

កំពុង​ស្វែង​រក​ការងារ​មែន​ទេ? Sabay ត្រូូវ​ការ​អ្នក​ប្រែ​និង​កាត់ត​វីដេអូ
ចាំ​​អី​ទៀត ប្រសិន​បើ​តួនាទី លក្ខខណ្ឌ និង​ការ​ទទួល​ខុស​ត្រូវ​ដែល​បាន​រៀបរាប់​ខាង​លើ​ត្រូវ​នឹងអ្វី​ដែល​អ្នក​កំពុង​ស្វែង​រក ដាក់​ពាក្យឥលូវនេះ!

 

ក្រុមហ៊ុន Sabay មាន​ផ្តល់​ជូន​ថ្ងៃ​ឈប់​ប្រចាំ​ឆ្នាំ១៨ថ្ងៃ ថ្ងៃឈប់​​សម្រាក​បុណ្យ​ជាតិ ធានា​រ៉ាប់រង ប័ណ្ណ​ពិនិត្យ​សុខភាព ប្រាក់​សម្រាប់​ការ​ធ្វើការ​លើស​ម៉ោង ប្រាក់​សម្រាប់​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

 

បើ​ចាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិ​រូប​សង្ខេប​មក​កាន់​អ៊ីមែល [email protected] ឬ​យក​មក​ក្រុមហ៊ុន Sabay ដោយ​ផ្ទាល់​តាម​អាសយដ្ឋាន​អគារ​លេខ៣០៨ មហា​វិថី​ព្រះ​មុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ (ទល់​មុខ​ Phnom Penh Tower)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 023 22 8000 ឬ​វិបសាយ www.sabay.com ៕