ព្យុះ MATTHEW សម្លាប់​មនុស្ស​ដល់​1.000​នាក់​នៅ​ហៃ​ទី

ប្រទេស​ហៃ​ទី​ចាប់ផ្តើម​កប់​សាកសព​បណ្តា​អ្នក​ស្លាប់​ក្នុង​រណ្តៅ​រួម​នានា​ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះ​MATTHEW ដែល​តាម​តុល្យការ​ចុង​ក្រោយ​មួយ​ថា​អ្នក​ស្លាប់​ឡើង​ដល់​១.០០០​នាក់​ហើយ ។

ប្រទេស​មាន​ប្រជាជន​១០​លាន​នាក់​ដែល​ក្រីក្រ​បំផុត​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ ក៏​ត្រូវ​ប្រឈម​មុខ​ដែរ​នឹង​ការ​ស្លាប់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អាសន្នរោគ ។ ព្យុះ​ដែល​ខ្លាំង​បំផុត​បោកបក់​លើ​តំបន់​កា​រ៉ា​អុ​ី​ប​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ​នោះ​បាន​វាយប្រហារ​លើ​ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃ​ទី​៤ តុលា ជាមួយ​កម្លាំង​ខ្យល់​ដល់​២៣០​គ​.​ម​ក្នុង​មួយ​ម៉ោង​អម​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ។

នៅ​សហរដ្ឋអាមេរិក ព្យុះ​MATTHEW បាន​ចុះ​ថមថយ​កម្លាំង​កាលពី​ថ្ងៃ​ទី​៩ តុលា ក្រោយ​ពី​សម្លាប់​មនុស្ស​១៧​នាក់ ៕