អ្នកកាសែត​ឯករាជ្យ​ម្នាក់​រងរបួស​បែកក្បាល ក្រុម​អង្គការ​សិទ្ធិ​លំនៅដ្ឋាន ព្រម​ទាំង​សហគមន៍​ដីធ្លី បឹងកក់​, បុរី​កីឡា​ប៉ះ​និង​អាជ្ញាធរ​ ​

ភ្នំពេញ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អ្នកកាសែតឯករាជ្យម្នាក់រងរបួសបែកក្បាល កាលពីវេលាម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្នុងការប៉ះទង្គិចគ្នា មួយរវាងក្រុមអ្នកចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនិងអាជ្ញាធរខណ្ឌដូនពេញ នៅចំណុចក្បែររបងសាលារចនា តាមបណ្ដោយផ្លូវលេខ១៧៨ ស្ថិត ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ក្រុម អង្គការសិទ្ធិលំនៅដ្ឋាន ដែលមានលោក សៀ ភារម្យ ជាប្រធាន និងអង្កកាផ្សេងៗ ព្រមទាំងសហគមន៍ដីធ្លី បឹងកក់, បុរីកីឡា, ផ្លូវរថភ្លើង, ភ្នំបាទ និងក្រុមបណ្តាញព្រះសង្ឃឯករាជ និងធ្វើការ ប្រមូលផ្ដុំគ្នាមានគោលដៅ០២ គឺ ៖
១-រង្វង់មូលសម្តេចសង្ឃជួនណាត។
២-អតីតដីក្រហម ជាប់របងស្ថានទូតរុស្សីឈាងខាងជើង។
ក្នុងគោលបំណង៖ ដើម្បីគោរព ទិវាសិទ្ធិលំនៅដ្ឋាន១០-តុលា-២០១៦ ដោយមានការស្លៀកពាក់ នូវ ឯកសណ្ឋានដូចជា៖ មនុស្សចាស់ពាក់មួកស្លឹកត្នោត ជាមួយក្រម៉ា និងក្មេងពាក់អាវសនិងសំពតខៀវ។ បន្ទាប់មកពួកគេនិងធ្វើការ ដង្ហែរញាតិ្តទៅដាក់ជូនស្ថាប័ន ចំនួន០២ គឺ៖
១-ក្រសួងដែនដីនគរូបនីយកម្ម និង សំណង់
២-វិមានរដ្ឋសភាជាតិ ៕

អ្នកកាសែត​ឯករាជ្យ​ម្នាក់​រងរបួស​បែកក្បាល ក្រុម​អង្គការ​សិទ្ធិ​លំនៅដ្ឋាន ព្រម​ទាំង​សហគមន៍​ដីធ្លី បឹងកក់​, បុរី​កីឡា​ប៉ះ​និង​អាជ្ញាធរ​ ​