ឡាន​កិន​បុរស​ម្នាក់​ធ្លាយ​ខួរ ស្លាប់ ​

ខេត្តកណ្ដាល៖ វេលាម៉ោង០៦និង៤៥នាទីថ្ងៃទី១០តុលា២០១៦នេះ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២០.២១ បណ្ដាលឲ្យស្លាប់០១នាក់ប្រុសនៅកន្លែងកើតហេតុ ខូច ខាត ម៉ូតូ០១គ្រឿង ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1.BU-1229 អ្នកបើកបរដោយឈ្មោះមួន ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ អន្លង់ស្វាយសង្កាត់ បឹងធំ ខណ្ឌពោធិសែនជ័យ ភ្នំពេញ មុខរបរ កម្មករ (មានមួក គ្មានកញ្ចក់) (ស្លាប់នៅកន្លែងកើតហេតុ)ដែលបើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចខាងលើបានទៅប៉ៈ ចំកន្ទុយរថយន្តដឹកកម្មករ ០១គ្រឿងមិនស្គាល់ម៉ាក(បានបើករត់គេចខ្លួនបាត់)បើកពីទិសខាងលិចទៅទិសខាងកើត បណ្តាលឲ្យដួលនៅលើទ្រូងថ្នល់ភាគខាងត្បូងស្របពេលនោះក៍មានរថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយិនដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ 3A-6369 បើកបរមិនស្គាលឈ្មោះ (រត់គេចខ្លួនបាត់)លុះដល់ចំណុចខាងលើ បានកិនចំក្បាលអ្នកបើកម៉ូតូ បែកខួរស្លាប់នៅកន្លែងកើតហេតុតែម្តង ។ក្រោយពេលកើតហេតុ រថយន្តបានបើកមកទិសខាងកើតចំងាយ៧០០ម៉ែត្រទើបអែបខាងឈប់ អ្នកបើករថយន្ត ក៍បានរត់គេចខ្លួនបាត់ ។
តាមការសន្និដ្ឋានសមត្ថកិច្ចថា ករណីនេះបណ្ដាលមកពីអ្នកបើកបរ.រថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន ពេលមានឧបសគ្គនៅខាងមុខមិនបញ្ឈប់យាននៅកន្លែងកើតហេតុ ។ ចំពោះម៉ូតូបើកល្បឿនលឿន ។ ចំណែកមធ្យោបាយកម្លាំងជំនាញបានយកមករក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ឡាន​កិន​បុរស​ម្នាក់​ធ្លាយ​ខួរ ស្លាប់ ​ ឡាន​កិន​បុរស​ម្នាក់​ធ្លាយ​ខួរ ស្លាប់ ​ ឡាន​កិន​បុរស​ម្នាក់​ធ្លាយ​ខួរ ស្លាប់ ​