បុរស​ម្នាក់​ជា​កម្មករ​លីសែង​នៅ​ផ្សារ​នាគ​មាស ផឹកស្រា​រហូត​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង បណ្តាល​ឱ្យ​លង់​ស្លាប់​ ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ តុលា ឆ្នាំ២០១៦នេះ វេលាម៉ោង៨ព្រឹក ទើបអ្នកមានទីលំនៅចម្ងាយប្រមាណជាង៥០ម៉ែត្រ ពីរណ្ដៅដីនោះធុំក្លិនស្អុយចម្លែក បានដើរទៅមើលក៏ប្រទះឃើញសាកសពអណ្ដែតឡើងនៅលើផ្ទៃទឹកក្នុងរណ្ដៅដីនោះ ទើបប្រាប់ អ្នកភូមិឱ្យទៅមើលតៗគ្នា ទើបមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។
បុរសម្នាក់ជាកម្មករលីសែងនៅផ្សារនាគមាស ផឹកស្រារហូតស្រវឹង ហើយបានដើរចុះទៅរាវខ្យង ដើម្បីធ្វើម្ហូបក្លែមស្រាទៀតនៅចំណុចរណ្ដៅដីមួយកន្លែងដែលឈ្មួញជីកយកអាចម៍ដីលក់ បណ្តាលឱ្យលង់ស្លាប់ តាំងពីល្ងាចថ្ងៃទី០៧ តុលា ២០១៦ មក ស្ថិតនៅក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសនោះមានរឿងអ្វីនោះទេ ហើយសង្ស័យពេលដែលចុះទៅរាវខ្យងរអិលជើងធ្លាក់ចូលទៅកន្លែងទឹកជ្រៅ មិនអាចហែលរួច ព្រោះតែស្រវឹងស្រានោះ ទើបបណ្ដាលឱ្យលង់លិចបាត់ទៅក្នុងទឹកតែម្ដង ហើយពេលនោះ ប្រពន្ធរួមជាមួយអ្នកភូមិមិនបានដឹងទេ ព្រោះកន្លងមកជនរងគ្រោះតែងតែដើរទៅណាមកណា មិនសូវមានដំណឹងឡើយ។ សាកសពបុរសខាងលើឈ្មោះសាន វិចិត្រ អាយុ៣២ឆ្នាំ ជាកម្មករលីសែងនៅក្នុងផ្សារនាគមាស មានប្រពន្ធឈ្មោះជា រស្មី អាយុ២៩ឆ្នាំ ជាកសិករ និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ៕
បុរស​ម្នាក់​ជា​កម្មករ​លីសែង​នៅ​ផ្សារ​នាគ​មាស ផឹកស្រា​រហូត​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង បណ្តាល​ឱ្យ​លង់​ស្លាប់​ ​ បុរស​ម្នាក់​ជា​កម្មករ​លីសែង​នៅ​ផ្សារ​នាគ​មាស ផឹកស្រា​រហូត​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង បណ្តាល​ឱ្យ​លង់​ស្លាប់​ ​ បុរស​ម្នាក់​ជា​កម្មករ​លីសែង​នៅ​ផ្សារ​នាគ​មាស ផឹកស្រា​រហូត​ស្រវឹង​ដើរ​ចុះ​ទៅ​រាវ​ខ្យង បណ្តាល​ឱ្យ​លង់​ស្លាប់​ ​