ផ្លាស់ប្តូរ​ប្រធាន​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ​ថ្មី មាន​មន្ត្រី​ខ្លះ​មិន​សប្បាយចិត្ត​

(បន្ទាយមានជ័យ)៖ ពិធីប្រកាសតែងតាំងប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យថ្មី នឹងធ្វើឡើងក្រោមវត្តមាន លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសផ្លាស់ប្ដូរប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យចាស់ លោក ហ៊ិន សុផល ដាស់ជំនួសដោយ លោក អ៊ុង ស៊ីផាន តែមន្ត្រីក្រោមឱវាទមួយចំនួន ហាក់មិនសប្បាយចិត្ត ដោយសោកស្តាយ និងគោរពស្រឡាញ់ប្រធានចាស់ ដែលមានសមត្ថភាព និងធនធានគ្រប់គ្រាន់។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ពិតជាបានផ្លាស់ប្តូរពិតមែន នៅល្ងាចថ្ងៃនេះ ដោយលោកត្រូវចូលនិវត្តន៍ ហើយត្រូវបានប្រកាសតែងតាំងលោក អ៊ុង ស៊ីផាន អនុប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ តែងតាំងជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្មី។
មន្ត្រីពន្ធនាគារខ្លះបានលួចបង្ហើបថា ការប្រកាសតែងតាំងលោក អ៊ុង ស៊ីផាន ពីអនុប្រធានពន្ធនាគារខេត្ត ទៅជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យថ្មីនេះ មានមន្ត្រីខ្លះមិនសប្បាយចិត្ត ព្រោះអាណិតស្រលាញ់លោក ហ៊ិន សុផល ប្រធានពន្ធនាគារចាស់ ដែលមានទាំងធនធាន និងសមត្ថភាពការងារគ្រប់គ្រាន់បំពេញការងារនៅឡើយ៕
ផ្លាស់ប្តូរ​ប្រធាន​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ​ថ្មី  មាន​មន្ត្រី​ខ្លះ​មិន​សប្បាយចិត្ត​