Chelsea បរាជ័យ​ធ្ងន់ធ្ងរ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​យប់​មិញ​

ក្លឹប​តោ​ខៀវ​ Chelsea ដែល​ជា​ម្ចាស់​ផ្ទះ​បាន​រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​លទ្ធផល​១​ទល់​នឹង​៣​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ Southampton ។

ដោយ​ក្នុង​ការ​ប្រកួត​ Chelsea បាន​ធ្វើ​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​១០​ ប៉ុន្តែ​នៅ​នាទី​៤៣​កីឡាករ​ Steven Davis អាច​រក​គ្រាប់​ឲ្យ​ Southampton តាម​បាន​ស្មើ​មក​វិញ​ ។ អ្វីៗ​កាន់​ល្អ​ប្រសើរ​សម្រាប់​ Southampton ដោយ​នៅ​នាទី​៦០​កីឡាករ​ Sadio Mane រក​បាន​គ្រាប់​បាល់​ឲ្យ​ Southampton នាំ​មុខ​វិញ​ម្ដង​ ខណៈ​នៅ​នាទី​៧២​កីឡាករ​ Graziano Pelle បាន​ស៊ុត​គ្រាប់​ទី​៣​សម្រាប់​ Southampton បាន​សម្រេច​ ។

សម្រាប់​រដូវ​កាល​នេះ​ក្លឹប​ Chelsea ក្នុង​នាម​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ធ្វើ​មិន​បាន​ល្អ​សោះ​ដោយ​៨​ប្រកួត​កន្លង​មក​ឈ្នះ​តែ​២​ប្រកួត​ប៉ុនោះ​ តែ​ចាញ់​រហូត​ដល់​ទៅ​៤​ប្រកួត​ទៅ​ហើយ​ ។

អត្ថបទ ៖ វិចទ័រ

  • Chelsea បរាជ័យ​ធ្ងន់ធ្ងរ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:បច្ចេកវិទ្យា
Tags: