តិច​និក​ធ្វើ​អោយ​Iphone ប្រើ​Internet អស់​តិច​

បើ​ទោះ​ជា​ប្រពន្ធ័​អ៊ីនធឺណេតWifiកាន់​តែ​សម្បូរ​និង​តម្លៃ​សមរម្យ​យ៉ាង​ណា​ក្តី​ ក៏​ការ​ប្រើប្រាស់​អ៊ីនធឺណេត​តាម​ប្រពន្ធ័​ទូរសព្ទ័​នៅ​តែ​ចអ៊ីនធឺណិត្រោះ​វា​អាច​ចទូរស័ព្ទគ្រប់​ពេល​វេលា​ ប៉ុន្តែ​ដោយ​សារ​អ៊ីនធឺណេត​ស្រុក​យើង​មិន​ទាន់​មាន​តម្លៃ​ទាប​នៅ​ឡើយ​ ដូច្នេះ​ជៀស​មិន​ផុត​ពី​ការ​សន្សំ​សំចៃ​ ដើម្បី​កុំ​អោយ​ការ​ចំណាយ​ទៅ​លើ​វា​អស់​ច្រើន​ពេក​។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្រ្ត​ មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​មិន​អោយ​ទូរ​សព្ទ័​របស់​អ្នក​ ស្រូប​យក​ទិន្នន័យ​អ៊ីនធឺណេត​ដោយ​មិន​ដឹង​ខ្លួន​:

១.ធ្វើ​ការ​បិទ​ មិន​អោយ​iCloud ប្រើ​ប្រាស់​Cellular Data:
ដោយ​សារ​តែ​ iCloud ជា​ឃ្លាំង​ផ្ទុក​ទិន្នន័យ​អនឡាញ​ ដូច្នេះ​វា​នឹង​ប្រើប្រាស់​អ៊ីនធឺណេត​ ដែល​ចេញ​ពី​ទូរសព្ទ័​អ្នក​ដោយ​ផ្ទាល់ដើ​ម្បី​ Back up Data។ ដើម្បី​កំណត់​មុខងារ​នេះ​អោយ​Back upសម្រាប់​តែ​យើង​ប្រើប្រាស់​Wifiសូម​ចូល​ទៅ​កាន់​

  • ចូល​ទៅ​ក្នុង​ Settings បន្ទាប់​មក​iCloud
  • ចុច​លើ​ពាក្យ​ iCloud Drive រួច​អូស​ចុះ​ទៅ​ក្រោម​ យើង​នឹង​ឃើញ​ពាក្យ​ Use Cellular Data បន្ទាប់​មក​ចុច​បិទ​វា​។

២​.បិទ​មិន​អោយ​ដោនឡូត​កម្ម​វិធី​(app)ដោយ​ប្រើ​ ទិន្នន័យ​អ៊ីន​ធឺណេត​ពី​ទូរស័ព្ទ:
ការ​ដែល​យើង​ដោនឡូត​កម្ម​វិធី​ណា​មួយ​ដូច​ជា​ហ្គេម​ពី​App Storeមិន​មែន​ចំណាយ​លុយ​អស់​តិច​ទេ​ ដូច្នេះ​អ្នក​គួរ​តែ​ធ្វើ​ការ​កំណត់​អោយ​វា​ដោន​ឡូត​បាន​តែ​ពេល​យើង​ភ្ជាប់​ជា​មួយ​wifiប៉ុណ្ណោះ។ដើម្បី​កំណត់​មុខងារ​នេះ​សូម​ចូល​ទៅ​កាន់​:

  • Settings បន្ទាប់​មក​ចុច​លើ​ពាក្យ​ App and iTunes Stores
  • អ្នក​នឹង​ឃើញ​ពាក្យ​ Use Cellular Data បន្ទាប់​មក​ចុច​បិទ​វា​ជា​ការស្រេច


៣.បិទ​មុខ​ងារWifi Assist:
ម្រាប់​iOS 9នេះ ក្រុម​ហ៊ុន​Apple​បាន​បង្កើត​មុខងារ​ថ្មី​នេះ​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រើ​អ៊ីន​ធឺណេត។មុខ​ងារ​នេះ​នឹង​ផ្លាស់​ប្ដូរ​ការ​ប្រើប្រាស់​អ៊ីន​ធឺ​ណេតWWifiក​ជា​អ៊ីន​ធឺណេត​ទូរស័ព្ទ​វិញ​នៅ​ពេល​ដែលWifiដើរ​យឺត​ ដើម្បី​ជា​វាង​ភាព​រអាក់រអួល​នៅ​ពេល​កំពុង​ប្រើ​។ជា​មួយ​នឹង​គុណ​សម្បត្តិ​របស់​វា​ វា​ក៏​ស៊ីលុយ​ទូរស័ព្ទ​យើង​មិន​ដឹង​ខ្លួន​ដែរ​។ឧទាហរណ៍:នៅ​ពេល​ដែល​យើង​កំពុង​មើល​​ youtubeហើយwifi យឺត​នោះ​វា​នឹង​លោត​ទៅប្រើ Cellular Dataដោយ​ស្វ័យប្រវត្តិ​ផង​ដែរ។ដើម្បី​បិទ​មុខងារ​នេះ​សូម​ចូល​ទៅ​កាន់​:

  • Settings ចុច​លើ​ពាក្យ​Cellular
  • អូស​ទៅ​ក្រោម​ អ្នក​នឹង​ឃើញ​ពាក្យ​Wi-Fi Assist រួច​ធ្វើ​ការ​បិទ​វា​ចោល​។

៤.​កំណត់​ទុក​កម្មវិធី​ណា​ អាច​ប្រើ​អ៊ីនធឺណេត​ពី​ទូរស័ព្ទ​បាន​:
នៅ​ពេល​នេះ​លោក​អ្នក​អាច​ កំណត់​ថា​កម្ម​វិធី​ណា​អាច​អ៊ីនធឺណេត​ពី​ទូរស័ព្ទ​បាន​ឬ​មិន​បាន​ ដោយ​គ្រាន់​តែ​ចូល​ទៅ​:

  • Settings បន្ទាប់មកCellular
  • អូស​ចុះ​ក្រោម​និង​ កំណត់​កម្ម​វិធី​ដែល​យើង​ចង់​ប្រើ​ឬ​មិន​ចង់​ប្រើ​

៥.បិទ​មុខ​ងារ​ Background App Refresh:
សម្រាប់​មុខងារ​នេះ​វា​នឹង​ ប្រើ​ទិន្នន័យ បើ​ទោះ​ជា​យើង​មិន​ប្រើ​កម្មវិធី​នោះ​ក៏​ដោយ​ ដូចនេះ​ជំរើស​ដែល​ល្អ​ អ្នក​គួរ​តែ​បិទ​វា​ចោល​ ព្រោះ​វា​មិន​បាន​ប៉ះ​ពាល់​អ្វី​ដល់​ដំណើរ​ការ​កម្ម​វិធី​ឡើយ​។ដើម្បី​បិទ​មុខងារ​នេះ​សូម​ចូល​ទៅ​កាន់​:

  • ចូល​ក្នុង​Settings បន្ទាប់​មក​General
  • រក​ពាក្យ​ Background App Refresh រួច​ធ្វើ​ការ​បិទ​វា​ចោល​។


៦. កុំ​បើក​ស្តាប់​ចម្រៀង​ឬ​មើល​វីដេអូ​អនឡាញ​ដោយ​ប្រើ​អ៊ីនធឺណេត​ពី​ទូរសព្ទ័​:
វា​ជា​វិធី​មួយ​ដែល​អាច​សន្សំ​សំចៃ​អ៊ីន​ធឺណេត​បាន​យ៉ាង​ច្រើន​។ នៅ​ពេល​ដែល​យើង​គិត​ថា​បទ​ចម្រៀង​ពិរោះ​ឬ​វីដេអូ​ល្អ​មើល ហើយ​អ្នក​ប្រហែល​ជា​នឹង​ស្តាប់ឬ​មើល​ច្រើន​ដង សូម​ធ្វើ​ការ​ដោន​ឡូត​វា​ទុក​ បើ​ប្រើ​Wifi​កាន់​តែ​ល្អ​ផង​ដែរ​។

ខាង​លើ​នេះ​ ពិត​ជា​វីធីសាស្រ្ត​ដែល​អាច​ជួយ​សន្សំ​ទិន្នន័យ​អ៊ីន​ធឺណេត​បាន​ពិត​ប្រាកដ​មែន​ លោក​អ្នក​អាច​សាកល្បង​បាន​ អ្នក​នឹង​ដឹង​ថា​វា​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ពិត​ៗបើ​ប្រៀប​ធៀបកាល​ដែល​យើង​មិន​បាន​កំណត់​មុខ​ងារ​ទាំង​អស់​នេះ។​យ៉ាង​ណា​មិញ​ បើ​សិន​ជា​អ្នក​មិន​ពេញ​ចិត្ត​នឹង​ដំណើរ​របស់​វា​ក្រោយ​ពេល​ដែល​បិទ​ អ្នក​ក៏​អាច​ចូល​ទៅ​កំណត់​វា​បាន​វិញ​គ្រប់​ពេល​វេលា។​

ប្រភព : អត្ថបទដោយ : Leng Kim