ទី​បំផុត​ Chicharito ពិត​ជា​ចាក​ចេញ​ពី​ Man Utd មែន​ទែន​ហើយ​

មុន​ទី​ផ្សារ​ដោះ​កីឡាករ​ត្រូវ​បាន​បិទ​កាល​ពី​ម្សិល​មិញ​ក្លឹប​ Manchester United បាន​សម្រេច​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ីកូ​របស់​ខ្លួន​គឺ​កីឡាករ​ Chichario ទៅ​ឲ្យ​ក្លឹប​ Leverkusen ក្នុង​តម្លៃ​ប្រមាណ​១៤.៥​លាន​ដុល្លារ​ ។

កីឡាករ​ Chicharito ស្រពិច​ស្រពិល​ពី​អនាគត​របស់​ខ្លួន​នៅ​ Man Utd តាំង​ពី​រូប​គេ​ត្រលប់​ពី​ការ​ខ្ចី​ជើង​របស់​ Real Madrid ក្រោយ​បញ្ចប់​រដូវ​កាល​២០១៤-២០១៥មក​ម្ល៉េះ​ ខណៈ​នៅ​ទី​បំផុត​រូប​គេ​បាន​ចាក​ចេញ​ពី​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ ដើម្បី​សាង​បទ​ពិសោធន៍​ថ្មី​នៅ​ទឹក​អាល្លឺម៉ង់​ជាមួយ​ក្លឹប​ Leverkusen វិញ​ម្ដង​ ។

គួរ​រំលឹក​ថា​កីឡាករ​ Chicharito បាន​ចូល​មក​លេង​នៅ​ក្លឹប​ Man Utd តាំង​ពី​ឆ្នាំ​ ២០១០ ក្រោម​ការ​ដឹក​នាំ​របស់​អតីត​គ្រូ​បង្វឹក​ Man Utd លោក​ Sir Alex Fergusonរូប​គេ​ត្រូវ​បាន​ចាត់​ទុក​កីឡាករ​នាំ​សំណាង​ ដោយ​អំឡុង​ពេល​លេង​នៅ​ Man Utd កីឡាករ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន​៥៩​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៥៧​ប្រកួត​ ហើយ​រូប​គេ​ក៏​បាន​រួម​ចំណែក​ជួយ​ Man Utd ឈ្នះ​ពាន​ Premier League ចំនួន​២​ដង​ផង​ដែរ​ ។

សូម​បញ្ចេញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ចាក​ចេញ​របស់​ Chicharito ប្រិយ​មិត្ត​គិត​ម៉េច​ដែរ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ទី​បំផុត​ Chicharito ពិត​ជា​ចាក​ចេញ​ពី​ Man Utd មែន​ទែន​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:វីដេអូ
Tags: