ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ កម្លាំងគយរាជធានីភ្នំពេញ និងសមត្ថកិច្ចចម្រុះចុះឆែកឆេរត្រួតពិនិត្យឃ្លាំងស្តុកស្រាម៉ាកល្បីៗដូចជា ស្រា Johnnie Walker ស្រា Hennessy របស់ក្រុមហ៊ុន Attwood Import Export Co.,Ltd. មានលោកស្រីឧកញ៉ា លឹម ឈីវហូរ ជាអគ្គនាយិកាក្រុមហ៊ុន ដែលសង្ស័យមានប្រព្រឹត្តបទល្មើសបន្លំគេចពន្ធ នៅត្រង់ចំណុចក្រោយសណ្ឋាគារ Intercontinental បណ្ដោយផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានសម្ដែងនូវការសង្ស័យយ៉ាងខ្លាំង ដ្បិតស្ងាត់បាត់របាយការណ៍ជាក់លាក់ឈឹងដូច «ចោរលួចសេះ» ។

ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

ព័ត៌មានបង្ហើបដោយមន្ដ្រីគយដែលបានចូលរួមចុះឆែកឆេរឃ្លាំងស្តុកស្រាម៉ាកល្បីៗរបស់លោកស្រីឧកញ៉ា លឹម ឈីវហូរ សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ការចុះត្រួតពិនិត្យឆែកឆេរបានរកឃើញស្រាគេចពន្ធជាច្រើន តែត្រូវបានមន្ដ្រីគយជាន់ខ្ពស់ម្នាក់ទូរស័ព្ទអន្តរាគមន៍មកកាន់ក្រុមគយកំពុងបំពេញបេសកកម្មដកថយចេញពីឃ្លាំងស្តុកស្រានោះវិញ ជាហេតុធ្វើឲ្យក្រុមមន្ដ្រីគយច្រើននាក់សម្ដែងនូវការស្រងាកខកចិត្ត ។

ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

ប្រភពព័ត៌មានដដែលបានឲ្យដឹងដែរថា លោកស្រីឧកញ៉ា លឹម ឈីវហូរ ដែលជាម្ចាស់ឃ្លាំងស្តុកស្រា រួមទាំងមានមន្ដ្រីគ្រាក់ៗមួយចំនួនផងកំពុងរត់ការអន្តរាគមន៍ទៅឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបញ្ចប់រឿងអាស្រូវនាំចូលស្រាម៉ាកល្បីៗបន្លំគេចពន្ធនេះ ។

ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

លោកស្រី លឹម ឈីវហូរ  អាយុ៥៥ឆ្នាំ អគ្គនាយិកាក្រុមហ៊ុន Attwood Import Export Co.,Ltd. ដែលនាំចូលស្រា និងស្រាបៀរម៉ាកល្បីៗដូចជា ស្រា Johnnie Walker ,ស្រា Hennessy និងស្រាបៀរ Heineken …និងជាស្ថាបនិក-អគ្គនាយិកាក្រុមហ៊ុន L C H Investment Group ដែលវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនកន្លែង ជាអាទិ៍ ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង និងកំពង់ផែស្ទឹងហាវ …ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០៤២ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៦ ។

ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

ក្រៅពីជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជាដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ដ្រីមានអំណាច និងភរិយារបស់មន្ដ្រីអ្នកមានអំណាចនោះ គឺលោកស្រីឧកញ៉ា លឹម ឈីវហូរ ក៏ជាដន្លងដងស្នែងនឹងលោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអ្នកជំនួញដ៏ល្បីឈ្មោះ ( ឧកញ៉ា ជឹង សុភាព ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ) និងក៏ជាសមាជិកាកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានផងដែរ ៕

ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ

ប្រភព ៖ dtn7

  • ករណីគយចុះឆែកឆេរឃ្លាំងស្រាឧកញ៉ាដន្លងយាយភូ សង្ស័យបន្លំគេចពន្ធ បែរជាស្ងាត់បាត់របាយការណ៍ឈឹងដូចចោរលួចសេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: