១០​ឆ្នាំ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា

កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦នេះ កូរ៉េខាងជើងបានប្រារព្ធពិធីរំលឹកខួបលើកទី១០របស់ខ្លួន ស្ដីការសាកល្បងលើកគ្រាប់បែកនុយក្លេអ៊ែរកាលពី១០ឆ្នាំមុន ធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេសទី៨ក្នុងលោក ដែលបើកចំហសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ។

១០​ឆ្នាំ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៦ ព្យុងយ៉ាងបានធ្វើការសាកល្បងលើកទីមួយ នៅក្បែរភូមិ Punggye-ri ដោយគេបានធ្វើការប៉ាន់ស្មានថា ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅពេលនោះ មានជាតិផ្ទុះប្រហែល១គីឡូតោន ។ ក្រោយការសាកល្បងនោះហើយ ព្យុងយ៉ាងបានធ្វើការប្រកាសថា មូលហេតុនៃការធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនេះ គឺធ្វើឡើងដោយសារតែការគំរាមកំហែង ដែលខ្លួនកំពុងប្រឈមមុខនឹងអាមេរិក ។

១០​ឆ្នាំ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា

បន្ទាប់ពីការសាកល្បងនៅឆ្នាំ២០០៦មក ៣ឆ្នាំបន្ទាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ ព្យុងយ៉ាងបានធ្វើការសាកល្បងលើកទី២របស់ខ្លួន ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយប្រធានាធិបតី Barack Obama ជាប់ឆ្នោតឡើងធ្វើប្រធានាធិបតីអាណត្តិទី១ ។ រហូតដល់ការសាកល្បងលើកទី៣ វាត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ជាពេលដែលទីក្រុងព្យុងយ៉ាងប្រកាសថា គេមានបច្ចេកវិទ្យាអាចបង្កើនការផលិតជាតិអ៊ុយរ៉ាញ៉ូមបាន និងធ្វើឲ្យអាវុធមានប្រសិទ្ធភាពខ្លាំងជាងមុន ។
១០​ឆ្នាំ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា

ចូលមកដល់ឆ្នាំ២០១៦នេះ ជាឆ្នាំដែលកូរ៉េខាងជើងរវល់នឹងការសាកល្បងនុយក្លេអ៊ែរខ្លាំងបំផុត ជាក់ស្ដែងនៅថ្ងៃទី៦ ខែមករា ការសាកល្បងលើកទី៤បានធ្វើឡើង ជាប្រភេទគ្រាប់បែកអ៊ីដ្រូហ្សែន លុះជាង៨ខែបន្ទាប់ ពោលគឺនៅថ្ងៃទី៩ ខែកញ្ញា ការសាកល្បងនុយក្លេអ៊ែរលើកទី៥ត្រូវបានធ្វើឡើង ជាការបំផ្ទុះដ៏ខ្លាំងបំផុត ព្រមទាំងសមត្ថភាពបង្រួមក្បាលនុយក្លេអ៊ែរផងដែរ ។
សូមបញ្ជាក់ថា ពីការបំផ្ទុះមួយលើកទៅមួយលើក កូរ៉េខាងជើងតែងតែប្រើជាតិផ្ទុះកាន់តែច្រើនជាងមុន រហូតដល់ការសាកល្បងលើកទី៥ កាលពីខែមុននេះ មានជាតិផ្ទុះចន្លោះពី២០ ទៅ៣០គីឡូតោន កើនឡើងច្រើនជាងការសាកល្បងលើកទី៤ដល់ទៅជិត២ដង ៕

ប្រភព ៖ kqube

  • ១០​ឆ្នាំ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: