ទារិកា​វាសនា​​អភព្វ​ទទួល​បាន​​​ការ​ជួយ​​ពី​អ្នកឧកញ៉ា​ ហុង ពីវ ​ហើយ

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវពីក្រុមគ្រួសារទារិកាវាសនាអភព្វមានប្រស្រីភ្នែកឡើងបាយ រួមទាំងមានតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់ជួយអំពាវ ហើយត្រូវបានអ្នកលេងនៅតាមបណ្ដាញសង្គមនិងសារព័ត៌មានចែករំលែក ព្រមទាំងផ្សាយតៗគ្នា ដើម្បីស្នើសុំសប្បុរសជនឲ្យជួយព្យាបាលរួចមក អ្នកឧកញ៉ា ហុង ពីវ បានចុះទៅជួបក្រុមគ្រួសារទារិកាដែលមានជំងឺភ្នែកឡើងបាយផ្ទាល់ហើយ នៅប៉ុន្មានម៉ោងមុននេះ។

ទារិកា​វាសនា​​អភព្វ​ទទួល​បាន​​​ការ​ជួយ​​ពី​អ្នកឧកញ៉ា​ ហុង ពីវ ​ហើយ

ការចុះទៅជួបផ្ទាល់របស់អ្នកឧកញ៉ារូបនេះ ក្រោយពេលក្រុមការងាររបស់លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ បានយកទារិកាវាសនាអភព្វទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យ គង់ ពិសិដ្ឋ ភ្នំពេញ។ ក្នុងនោះដែរ អ្នកយកព័ត៌មានយើងមិនទាន់ទទួលព័ត៌មានលម្អិតទាក់ទងនឹងជំនួបផ្ទាល់របស់អ្នកឧកញ៉ា ហុង ពីវ នៅឡើយទេ ថាតើអ្នកឧកញ៉ាខាងលើនេះ នឹងនាំទារិកាភ្នែកឡើងបាយទៅព្យាបាលនៅមន្ទីរពេទ្យណាទេ?
ទារិកា​វាសនា​​អភព្វ​ទទួល​បាន​​​ការ​ជួយ​​ពី​អ្នកឧកញ៉ា​ ហុង ពីវ ​ហើយ
យ៉ាងណាមិញ បើតាមសំណេរក្នុងគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ា ទំនងជានឹងផ្ដល់ការធានារាល់ព្យាបាលទាំងស្រុងសម្រាប់ទារិកាមានជំងឺភ្នែកឡើងបាយនេះ។ ទន្ទឹមគ្នានេះ វត្តមាននិងសកម្មភាពដ៏ស្និទ្ធស្នាលរបស់អ្នកឧកញ៉ា ហុង ពីវ  ជាមួយនឹងទារិកា បានធ្វើឲ្យមិត្តអ្នកលេងក្នុងបណ្តាញសង្គម បានបញ្ចេញមតិរបស់ខ្លួនដោយ ថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោក៕
ប្រភព ៖ kqube
  • ទារិកា​វាសនា​​អភព្វ​ទទួល​បាន​​​ការ​ជួយ​​ពី​អ្នកឧកញ៉ា​ ហុង ពីវ ​ហើយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: