ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព

ខេត្តស្វាយរៀង៖ មានការផ្អើលឆោឡោ ដល់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗឃ្វាលក្របី រាយការណ៍មកសមត្ថ កិច្ចនគរបាលមូលដ្ឋាន ខណៈប្រទះឃើញសាកសពបុរសម្នាក់ និងម៉ូតូមួយគ្រឿង ចតកណ្ដាលព្រៃកាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុមភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះឈួន ឈន អាយុ២៣ឆ្នាំមុខរបរកម្មក ររោងចក្រ មានទីលំនៅភូមិដូនណយ ឃុំច្រេស ស្រុកចន្ទ្រា ។

ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានថា មនុស្សចងកសម្លាប់ខ្លួនក្នុងព្រៃ សមត្ថកិច្ចនគរបាលខេត្តនិងនគរបាល ជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដោយឃើញសាកសពចងកនៅក្នុងព្រៃ ក្បែរផ្លូវរូចក៏ប្រកាសរកបងប្អូនប្រមាណជិត២ម៉ោង ទើបរកក្រុមគ្រួសារឃើញ ។បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា ឈ្មោះ ឈួន ឈន ភេទប្រុសអាយុ23ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករោង ចក្រ ទីលំនៅភូមិ ដូនណួយ ឃុំច្រេស ស្រុកចន្ទ្រា ហើយបានបាត់ពីផ្ទះ២ថ្ងៃមកហើយ តាំងពីល្ងាចចេញពីធ្វើការ មកម្ល៉េះ ។

ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព

ដោយមុនពេលកើតហេតុ កូនប្រុសចេះតែអង្គុយសំកុកតែម្នាក់ឯង ហើយបាននិយាយប្រាប់គាត់ថាខ្ញុំស្រឡាញ់ កូនស្រីគេ និងចង់ចូលស្ដីដណ្ដឹងប៉ុន្តែត្រូវគាត់បានប្រាប់ថា យើងមិនទាន់មានលុយទេ កូនរង់ចាំពេលក្រោយ ហើយបន្ទាប់មកក៏បាត់ដំណឹងកូនរហូតដល់ថ្ងៃប្រទះឃើញតែម្ដង។សពត្រូវបាននគរបាលក្រុងបាវិត ប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្តកិច្ច យើង បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព
ប្រភព ៖  nokorwatnews
  • ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: