ផ្សារទំនើប Parkson ភ្នំពេញចាប់ផ្ដើមបើក ដំណើរការនៅឆ្នាំនេះ

ផ្សារទំនើប Parkson ភ្នំពេញចាប់ផ្ដើមបើក ដំណើរការនៅឆ្នាំនេះ

ផ្សារទំនើបផាកសាន់មានចម្ងាយប្រហែល៥០០ ម៉ែត្រពីទីស្ដីកាគណៈ រដ្ឋមន្រ្តី និងមានចំងាយប្រ ហែល២០០ ម៉ែត្រពីស្ពានអាកាសតិចណូដែលជាគម្រោងអភិវឌ្ឍថ្មីមួយមានកម្ពស់១១ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។ ផាកសាន់នឹងបើកដំណើរការ សម្រាប់ប្រជាជនកម្ពុជានៅចុងឆ្នាំ២០១៦ ឬនៅដើមឆ្នាំ២០១៧ ខាង មុខនេះ។

អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនផាកសាន់គ្រុបដែលបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណ ១១៧លានដុល្លាលើគម្រោងផ្សារទំនើបផាកសាន់ក្នុងទីក្រុងភ្នំពេញ។គម្រោងថ្មីនេះគឺជាគម្រោងស្តង់ដាអន្តរ ជាតិ មួយដែលជាផ្សារទំនើបលំដាប់ផ្កាយប្រំា មានទំហំដីសរុបចំនួន៧០,០០០ម៉ែត្រការ៉េ។ ជាងនេះទៅទៀត ផ្សារទំនើបផាកសាន់ត្រូវបានសាងសង់រួចរាល់ប្រហែល៧៥ទៅ៨០ភាគរយហើយ។

ផលិតផលយីហោល្បីៗលំដាប់ពិភពលោកបានបោះជំហានចូលក្នុងផ្សារទំនើបថ្មីនេះមានដូចជាយីហោ៖ Forest, Polo, Durban, Bata, Crocodile, Renoma, Padini, Burberry Kid, Timberland, Kiko, Dek Dek,Etro, Lacoste, La Mer, Chanel, Christian Dior and Swarovski

នៅក្នុងផ្សារទំនើបផាកសាន់មាន ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ហាងសំលៀកបំពាក់ទំនើបៗហាងលក់ ទំនិញជាច្រើន និងមានរោងភាពយន្តទៀតផងដែរ ប្រហែល៨០ភាគរយនៃហាងលក់ទំនិញក្នុងផ្សារទំនើបនេះ ត្រូវ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស្វាគមន៍អតិថិនជន។

ផ្សារទំនើបផាកសាន់មានហាងលក់ចំនួន៤៥មកពីប្រទេសម៉ាឡេស៊ី ចំនួន៥៨មកពីប្រទេសចិនចំនួន៩មកពីប្រ ទេសវៀតណាម ចំនួន១៦មកពីប្រទេសឥណ្ឌូនេស៊ី និងមួយចំនួនមកពីប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនផាកសាន់ គ្រុបនៅតែមានគម្រោងបន្តពង្រីកទីផ្សាររបស់ខ្លួនឱ្យបានច្រើនជាងនេះទៀត។

ក្រុមហ៊ុនគ្រោងពង្រីកទីតាំងចំនួន៣បន្ថែមទៀតក្នុងទីក្រុងភ្នំពេញនាពេលអនាគតគម្រោងទី២មានទីតាំងស្ថិត នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមួយទៀតនៅជិតគម្រោងខុនដូ the Bridge។គម្រោងនេះ ហាក់បីដូចជាគម្រោងដែលអាចនឹងជាដៃគូប្រកួតប្រជែងជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល១ និងអ៊ីអនម៉ល២៕

ប្រភព ៖ realestate

  • ផ្សារទំនើប Parkson ភ្នំពេញចាប់ផ្ដើមបើក ដំណើរការនៅឆ្នាំនេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: