បញ្ហា​ស៊ី​រី​៖ ត្រាំ ថា នយោបាយ​ការបរទេស ហ៊ី​ឡា​រី ជា​គ្រោះមហន្តរាយ​និង​ជា​កំហុសឆ្គង​ និពន្ធដោយ : ថ្មីៗ       October-10-2016, 5:24 pm         147

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បញ្ហា​ស៊ី​រី​៖ ត្រាំ ថា នយោបាយ​ការបរទេស ហ៊ី​ឡា​រី ជា​គ្រោះមហន្តរាយ​និង​ជា​កំហុសឆ្គង​​ក្នុង​ការជជែក​ដេញដោល​លើក​ទី​២  លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង បញ្ហា​ស៊ី​រី​ស្មុគស្មាញ​ខ្លាំង ហើយ​ការទម្លាក់​លោក អាសាដ ពី​តំណែង​មិនមែនជា​ជំរើស​ល្អ​ទេ​។ បន្ថែម​ពីនេះ​លោក​បន្តថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​បង្កបញ្ហា​ច្រើន​ក្នុង​នយោបាយ​ការបរទេស ហើយ​អាមេរិក​ចាញ់​ប្រៀប​គេ​នៅក្នុង​ជម្លោះ​ស៊ី​រី​ដោយសារ​នយោបាយ​ការបរទេស​អាមេរិក​ខ្សោយ​។​

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ក្នុង​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ថ្ងៃអាទិត្យ​ទី ៩ តុលា​ថា អ្វីដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន គាំទ្រ​មាន​ទាំង​ការអន្តរាគមន៍​នៅ​ស៊ី​រី និង​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ប្រយុទ្ធប្រឆាំង​របប​អាសាដ​ជា​គ្រោះថ្នាក់​។ ការអន្តរាគមន៍​យោធា​នៅ​ស៊ី​រី​មិន​ជួយ​ដោះស្រាយ​បញ្ហា​ឡើយ ហើយ​ការសហការ​ជាមួយ​រុស្ស៊ី​នៅតែ​ជា​រឿង​សំខាន់​ក្នុងការ​ប្រឆាំង​ភេរវកម្ម​និង​ដោះស្រាយ​បញ្ហា​ស៊ី​រី​។

​លោក ដូ​ណា​ល់ ត្រាំ បកស្រាយ​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចេះតែ​រឿង​មួយ​គឺ ប្រឆាំង​រុស្ស៊ី និង​របប​ដឹកនាំ​ស៊ី​រី​។ ក្រៅពីនេះ​លោកស្រី​បន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទម្លាក់​លោក បា​សា អាល់ អាសាដ ពី​តំណែង ទាំង​ដែល​លោកស្រី​ខ្លួនឯង​មិនដឹង​អ្វី​សោះ​ថា ក្រុម​ឧទ្ទាម​ទាំងនោះ​ជា​អ្នកណា​។

​លោក ដូ​ណា​ល់ ត្រាំ បន្តថា​៖«​លោកស្រី​និយាយ​ពី​រឿង​ក្រុម​ឧទ្ទាម ប៉ុន្តែ​គាត់​មិនដឹង​ច្បាស់​ទេ​ថា ក្រុម​ឧទ្ទាម​នោះ​ជា​អ្នកណា​ឡើយ​។ ស្ទើរ​គ្រប់យ៉ាង​ដែល​លោកស្រី​បានធ្វើ​នៅក្នុង​ការរៀបចំ​នយោបាយ​ការបរទេស សុទ្ធតែជា​កំហុស និង​គ្រោះមហន្តរាយ​ប៉ុណ្ណោះ​»​។​

​ក្នុង​ការជជែក​ដេញដោល​គ្នា​នេះដែរ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចង់​បង្កើត​តំបន់​គ្មាន​ការហោះហើរ​, គាំទ្រ​ក្រុម​ឧទ្ទាម​ដើម្បី​ប្រឆាំង​អាសាដ និង​បង្ខំ​ឲ្យ​ស៊ី​រី និង​រុស្ស៊ី​ទទួលខុសត្រូវ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​។

​ដោយឡែក​លោក​ក៏​បន្តថា មេរៀន​មាន​ស្រាប់​ហើយ​ដូច​នៅ​អ៊ីរ៉ាក់ ឬ​លី​ប៊ី  នៅពេល​អាមេរិក​បំពាក់អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម ហើយ​ទម្លាក់ កា​ដា​ហ្វី​ចេញពី​តំណែង​។ ចុងក្រោយ ភាពចលាចល​កើតឡើង​ពេញ​ប្រទេស​។ ជារួម​លោក ដូ​ណា​ល់ ត្រាំ សង្កត់ធ្ងន់ថា អ្វីដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានធ្វើ​ក្នុងការ​បង្កើត​នយោបាយ​ការបរទេស​សុទ្ធ​តែមាន​កំហុស​និង​គ្រោះថ្នាក់​។

​យ៉ាងណា​ក៏ដោយចុះ លោក ដូ​ណា​ល់ ត្រាំ បន្ថែមថា លោក​មិន​ចូលចិត្ត​អាសាដ ឡើយ តែ​អ្វីដែល​គេ​គួរ​ដឹង​គឺ កងទ័ព​រុស្ស៊ី ,​ស៊ី​រី និង អ៊ីរ៉ង់​សុទ្ធតែ​កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ហើយ​ពួកគេ​អាច​ព្រួត​គ្នា​និង​មានប្រៀប​លើ​អាមេរិក​មកដល់​បច្ចុប្បន្ន​ក៏​ដោយសារតែ​នយោបាយ​ការបរទេស​អាមេរិក​ខ្លួនឯង​ខ្សោយ​ដែរ​។ លោក​ក៏​បន្តទៀតថា វា​ជា​រឿង​ល្អ បើសិនជា​អាមេរិក​អាចធ្វើ​ការ​ជាមួយ​រុស្ស៊ី​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​និង​ប្រឆាំង​ភេរវកម្ម​នោះ​៕