អាហារូបករណ៍​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​​ ទៅ​ថៃ មក​ដល់​ទៀត​ហើយ​!

អាហារូបករណ៍​​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​ចំនួន​ ២២០​កន្លែង​​​ឆ្នាំ​២០១៧ សម្រាប់​សិស្ស​ និស្សិត​​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​​អប់​រំ​ ប្រមាណ​៣០​​នៅ​​​​ប្រទេស​​ថៃ​ ថ្មី​ៗ​នេះ​​បាន​ផ្ដល់​ដោយ​គម្រោង​ព្រះ​រាជ​ឧបត្ថម្ភ​​របស់​ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​​មហា​ចក្រី សិរិនថន នៃ​ព្រះ​រាជាណាចក្រ​ថៃ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​លេខ ៤៧ របស់​ក្រសួង​អប់​រំ យុវជន​ និង​កីឡា។

 

អាហារូបករណ៍​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​​ ទៅ​ថៃ មក​ដល់​ទៀត​ហើយ​!

 

តាម​សេចក្ដី​ជូន​ដំណឹង​ខាង​លើ​ដដែល ​អាហារូបករណ៍​ ត្រូវ​បាន​ផ្ដល់​ជូន ៤៤​កន្លែង​សម្រាប់​សិស្ស​ និង​គ្រូ​នៃ​វិទ្យាល័យ​​កំពង់​ឈើ​ទាល​ និង​សិស្ស​នៅ​ខេត្ត​រតនគិរី មណ្ឌល​គិរី និស្សិត​បន្ត​ការ​សិក្សា​ផ្ទាល់​នៅ​ប្រទេស​ថៃ និង​ ១៧៦​កន្លែង​សម្រាប់​បេក្ខជន​ទូ​ទៅ​។

 

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​​តាម​ថ្នាក់​នី​មួយ​ៗ មុខ​វិជ្ជា​​ឯក​ទេស​ដែល​ត្រូវ​សិក្សា​ សំណុំ​ឯកសារ​ត្រូវ​បំពេញ និង​កាល​បរិច្ឆេទ​នៃ​ការ​ប្រលង​ មាន​បង្ហាញ​​ដូច​ខាង​ក្រោម​នេះ៖

 

អាហារូបករណ៍​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​​ ទៅ​ថៃ មក​ដល់​ទៀត​ហើយ​!

 
អាហារូបករណ៍​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​​ ទៅ​ថៃ មក​ដល់​ទៀត​ហើយ​!

 
អាហារូបករណ៍​ថ្នាក់ បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បរិញ្ញាបត្រ​​ ទៅ​ថៃ មក​ដល់​ទៀត​ហើយ​!

 

អត្ថបទ៖ មាន រតនា​​​​​