តុលាការ នឹង​ប្រកា​ល​សាលក្រម សំណុំរឿង​លោក អ៊ុំ សំ​អាន នៅ​រសៀល​ថ្ងៃនេះ

តុលាការ នឹង​ប្រកា​ល​សាលក្រម សំណុំរឿង​លោក អ៊ុំ សំ​អាន នៅ​រសៀល​ថ្ងៃនេះ



ភ្នំពេញ​: តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ ពី​មន្ត្រី​សាលាដំបូង រាជធានី​ភ្នំ​ពេ បានអោយ​ដឹង​ថា លោក ហេង សុខ​ណា ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម លើ​សំណុំរឿង លោក អ៊ុំ សំ​អាន សមាជិក​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង ២ រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នេះ​។

ជាមួយនឹង​សំណុំរឿង​មួយ​នេះ លោក អ៊ុំ សំ​អាន ត្រូវ​បាន​សាលាដំបូង រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ញុះញង់ ឲ្យ​មានការ​រើសអើង ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន កម្ពុជា​-​វៀតណាម ។

ដើមចម​នៃ​សាច់​រឿង​នេះ បាន​កើតឡើង កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក អ៊ុំ សំ​អាន បាន​ចែកចាយ​នូវ ខ្លឹមសារ​ពាក់ព័ន្ធ ដូច​បទល្មើស​ចោទប្រកាន់ ខាងលើ តាម​រយៈ​បណ្តាញ​សង្គម​ទំព័រ ហ្វេ​ស​ប៊ុ​ក របស់​លោក​ផ្ទាល់​តែ​ម្តង​៕