ម៉ូតូ​២​គ្រឿង បាន​ប៉ះ​គ្នា មនុស្ស​៣ របួសធ្ងន់​ស្រាល នៅ​ស្រុក​ព្រៃ​នប់

ម៉ូតូ​២​គ្រឿង បាន​ប៉ះ​គ្នា មនុស្ស​៣ របួសធ្ងន់​ស្រាល នៅ​ស្រុក​ព្រៃ​នប់



ព្រះ​សីហ​នុ​: មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ និង​មាន​ម្នាក់​ទៀត របួសស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ ២ គ្រឿង បាន​ប៉ះ​គ្នា ក្នុង​ទិស​ដៅ​ស្របគ្នា កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៨៦-១៨៧ ស្ថិត​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់​ថា មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង ដែល​បង្ក ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1D ៧៤៣៩ អ្នកបើកបរ​ឈ្មោះ សុខ អឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ រស់នៅ​ជិត​កន្លែង​កើតហេតុ ពេល​មក​ដល់​ចំណុច​កើតហេតុ បំរុង​និង​បត់​ឆ្វេង ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ស៊ុ​យ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1E 3904 អ្នកបើកបរ ឈ្មោះ សេង ចាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ បាន​ជ្រុល​ទៅ​បុក ពីក្រោយ​ម៉ូតូ ដែល​បំរុង​បត់​ឆ្លងផ្លូវ បណ្តាល​អោយ​មនុស្ស ៣ នាក់ រង​របួសធ្ងន់ ស្ទើរ​ស្លាប់ និង​ម្នាក់​ទៀត រង​របួសស្រាល​។

បច្ចុប្បន្ន អ្នក​រង​របួស កំពុង​សំរាក​ព្យាបាល នៅ​គ្លីនិក​ឯកជន ឃុំ​វាល​រេញ ចំណែក​វត្ថុ​តាង​រក្សា ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃ​នប់ រង់ចាំ​ដោះស្រាយ នៅ​ពេល​ក្រោយ​៕