សម្តេច នរោត្តម សិរីវុឌ្ឍ​៖«​សម្តេច សីហនុ និង​លោក De Gaulle មានគំនិត​ការពារ​ឯករាជ្យ​ដូចគ្នា​» និពន្ធដោយ : លាង ដឺ​លុច       October-10-2016, 6:25 pm         372

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច នរោត្តម សិរីវុឌ្ឍ​៖«​សម្តេច សីហនុ និង​លោក De Gaulle មានគំនិត​ការពារ​ឯករាជ្យ​ដូចគ្នា​»​នៅក្នុង​កិច្ចពិភាក្សា​ស្តីអំពី​សុន្ទរកថា​ភ្នំពេញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ De Gaulle ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា និង​ស្ថានទូត​បារាំង សម្តេច​នរោត្តម សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព ក៏ត្រូវ​បាន​យាង​ឲ្យ​ថ្លែង​សុន្ទរកថា​ដែរ​។​

​សម្តេច​បាន​មានបន្ទូលថា ព្រះ​បរម​រតន​កោដ្ឋ និង​លោក​ឧ​ត្ត​ម​សេនីយ៍ De Gaulle បាន​មានគំនិត​ដូចគ្នា​ក្នុងការ​រក្សា​ឯករាជ្យ អធិបតេយ្យ និង​អព្យាក្រឹតភាព​នៃ​ប្រទេសមួយ​។​

​សម្តេច​បាន​រម្លឹកថា នៅក្នុង​ថ្ងៃ​ដែល​កម្ពុជា​ទទួល​ស្វាគមន៍​លោក​ឧ​ត្ត​ម​សេនីយ៍ De Gaulle សម្តេច​ដែលជា​ព្រះអនុជ​របស់​ព្រះ​បរម​រតន​កោដ្ឋ ទើប​មាន​អាយុ​១៥​វស្សា​ប៉ុណ្ណោះ ហើយ​ព្រះអង្គ​ពិតជា​បាន​ទត​ឃើញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

«​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនទាន់បាន​យល់​អ្វី​ឡើយ​។ ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​មួយរូប​បាន​ប្រាប់​ខ្ញុំ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ De Gaulle បានទូល​ថ្វាយ​សម្តេច នរោត្តម សីហនុ ឲ្យ​រក្សា​អព្យាក្រឹតភាព​របស់​កម្ពុ​ជា​»​។ នេះ​ជា​បន្ទូល​រំលឹក​ពី​អនុ​វស្សា​រី​យ៍​របស់​សម្តេច នរោត្តម សិរីវុឌ្ឍ ប្រាប់​អ្នកចូលរួម​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​ក្រសួងការបរទេស​កាល​ពី​ព្រឹក​ថ្ងៃទី​១០​តុលា​នេះ​៕