របៀបធ្វើ ជ្រក់ល្ហុង

សូមទស្សនាវីដេអូ ៖ 

គ្រឿងផ្សំ

  • ល្ហុង ២គីឡូក្រាម (ខ្ចី ឬ ស្រគាល)
  • ការ៉ុត ២មើម
  • ត្រសក់ ២ផ្លែ
  • ខ្ញី ១ខាំ (តាមចំនូលចិត្ត)
  • ម្ទេស ១០ផ្លែ (តាមចំនូលចិត្ត)
  • ស្ករស ២ខាំ
  • ខ្ទឹមក្រហម ៦ដុំ
  • អំបិល ២ស្លាបព្រាបាយ + ១ស្លាបព្រាកាហ្វេ
  • ទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១កូនចានចង្កិះកន្លះ
របៀបធ្វើ
  1. ឈូសល្ហុង និងការ៉ុតជាសរសៃៗ តូចល្មម រួចយកទៅច្របាច់ជាមួយអំបិល ២ស្លាបព្រាបាយប្រហែល៣នាទី សឹមលាងទឹកអោយស្អាត ពូតទឹកអោយស្ងួត។
  2. ហាន់ខ្ទឹមក្រហមជាចំនិតស្តើងៗ ខ្ញីហាន់ជាសរសៃៗ ម្ទេសហាន់ប្រឆិតៗតូច។
  3. ត្រសក់កាត់ជាបី ឬ បួនកំណាត់ រួចយកទៅចិត្តជា៦ទៅ៨ចំនិត។
  4. លាយស្ករ អំបិល១ស្លាបព្រាកាហ្វេ ម្ទេស ខ្ទឹមស ខ្ញី ទឹកខ្មេះចូលគ្នាអោយសព្វ ដាក់ល្ហុង និងត្រសក់ចូលច្របាច់អោយសព្វជាការស្រេច៕
 + ជ្រក់នេះសម្រាប់ញាំជាមួយសាច់គោអាំង ឬស្លាបមាន់អាំង។ អាចញាំបានភ្លាមៗ ឬទុក ក្នុងទូរទឹកកក អាចទុកបានយូ៕
របៀបធ្វើ ជ្រក់ល្ហុង
ប្រភព ៖ camlocation