បើក​ម៉ូតូ​ដល់​ផ្លូវ​កោង មិន​បន្ថយល្បឿន បុក​បង្កាន់ដៃស្ពាន​៧​មករា ស្លាប់​

ភ្នំពេញ:
យុវជន​ម្នា​ក់បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្តង បន្ទាប់ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅ​និង​បង្កាន់ដៃស្ពាន ពេញទំហឹង​។​

​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​ម៉ោងជាង​១១​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅលើ​ស្ពាន​៧​មករា ក្នុងភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​មានឈ្មោះ​វន ស្រៀ អាយុ​២៦​ឆ្នាំ ជាជាង​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​រលាប្អៀ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​។​

​មុនបេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-7934 បើក​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ផ្លូវ​កោង មិនបាន​បន្ថយល្បឿន​នោះទេ ក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​៧​កម​រា បណ្ដាល​ឲ្យ​បោក​ក្បាល​ជាមួយ​បង្កាន់ដៃ​ខ្ទាត​ទៅ​ផ្នែក​ម្ខាង​ទៀត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​បន្ទាប់ពី​កើតហេតុ កម្លាំង​ជំនាញ​បានមក​ដល់ ហើយ​បានធ្វើ​កំណត់ហេតុ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​នៅឯ​ស្រុកកំណើត​៕