មានច្បាប់អឹចឹងទៀត ចង់ចូលធ្វើការត្រូវលះបង់ដល់ថ្នាក់នេះ!

6 Videos


ក្រុមហ៊ុនមួយនៅទីក្រុងប៉េកាំង មានទំនៀមទម្លាប់ដ៏ចម្លែកមួយដែលគេជឿថា នឹងអាចជួយឲ្យទំនាក់ទំនងរវាងបុគ្គលិក និង អ្នកចាត់ការល្អជាងមុន ។

មានច្បាប់អឹចឹងទៀត ចង់ចូលធ្វើការត្រូវលះបង់ដល់ថ្នាក់នេះ!

យោងតាមសារព័ត៌មាន គេបានដឹងថា ក្រុមហ៊ុននោះជាក្រុមហ៊ុនលក់ដូរសម្ភារក្នុងផ្ទះ ហើយឲ្យតែរៀងរាល់ព្រឹកម៉ោង ៩ ទៅ ៩ កន្លះ រាល់បុគ្គលិកស្រីទាំងអស់ត្រូវតម្រូវឲ្យតម្រង់ជួរគ្នា ដើម្បីថើបអ្នកចាត់ការ រួចហើយសឹមចាប់ផ្តើមធ្វើការងារ ។ គេបានដឹងទៀតថា ស្ទើរតែរាល់បុគ្គលិកស្រីទាំងអស់បានបង្ខំចិត្តចូលរួមទម្លាប់បែបនេះ ហើយអ្នកផ្សេងដែលបដិសេធ សុទ្ធតែបានសុំឈប់ពីការងារអស់ហើយ ។ ព័ត៌មាននេះត្រូវបានចែកចាយបន្តគ្នា ក្រោយពីរូបថតនៃទម្លាប់នេះត្រូវបានបែកធ្លាយ ។ ចុះប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ សម្រាប់ទម្លាប់ចម្លែក ដែលជួយឲ្យទំនាក់ទំនងល្អបែបនេះ ?

មានច្បាប់អឹចឹងទៀត ចង់ចូលធ្វើការត្រូវលះបង់ដល់ថ្នាក់នេះ!មានច្បាប់អឹចឹងទៀត ចង់ចូលធ្វើការត្រូវលះបង់ដល់ថ្នាក់នេះ!

ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)