ណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈ

6 Videos


គណៈកម្មការក្នុងកម្មវិធី Cambodian idol ដ៏មានប្រជាប្រិយភាព និងវោហារស័ព្ទ ណុប បាយ៉ារិទ្ធ ត្រូវបានមហាជនដឹងយ៉ាងច្បាស់ថា លោកបានបង្កើតអាជីពជាម្ចាស់សម្អាងការដ៏ធំមួយនៅរាជធានីភ្នំពេញជាយូរណាស់មកហើយ តែថ្មីៗនេះ គេបានដឹងថា ណុប បាយ៉ារិទ្ធ កំពុងបង្កើតមុខរបរថ្មីមួយទៀត ដែលអាជីពថ្មីនេះ មានភាពខុសប្លែកពីអាជីពមុនៗទាំងស្រុង។

ណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈ

ជាការពិត តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ណុប បាយ៉ារិទ្ធ ថ្មីៗនេះត្រូវបានគេដឹងថា លោក បានបើកហាងម្ជូរមួយកន្លែងដែលមានដាក់ឈ្មោះថា ម្ជូរប្រ៊ែន ដែលមានម្ជូរស្រស់ៗ ឆ្ងាញ់ៗ មានអនាម័យ រសជាតិឆ្ងាញ់ ផាសុខភាព និងមានច្រើនរសជាតិលាយចម្រុះគ្នា ដែលមានទីតាំងនៅខាងក្រោយរោងកុនលុច្ស។

ណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈ

ចំពោះអាជីវកម្មថ្មីរបស់គណៈកម្មការដែលមានរូបរាងមិនចេះចាស់ ណុប បាយ៉ារិទ្ធិ រូបនេះ មានការនិយមគាំទ្រពីប្រិយមិត្តជាច្រើន ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងមានរូបសម្ផស្សស្រស់សោភា ឱប សុគន្ធកញ្ញា ក៏ទៅគាំទ្រជាវនូវ ម្ជូរប្រ៊ែន របស់ ណុប បាយ៉ារិទ្ធិ ដែរ៕ BeBe

ណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈណុប បាយ៉ារិទ្ធ បើកអាជីវកម្មថ្មី បន្ថែមលើអាជីពជាអ្នកសិល្បៈ