អគ្គនាយកដ្ឋាន​កីឡា​​ លម្អិត​​​​ពី​ការ​រៀប​ចំ​កីឡា​ជាតិ​មាន​​មេដាយ​​សរុប ៦២៤

តាម​ Page ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​កីឡា​​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ជាតិ​ដែល​គ្រោង​រៀប​ចំ​ឡើង​នា​ថ្ងៃ​ទី​២៥​ ខែ​តុលា​ដល់​​​ថ្ងៃ​ទី៥ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មាន​មេដាយ​សរុប​៦២៤​សម្រាប់​ត្រៀម​បំពាក់​ជូន​កីឡាករ​-​កីឡា​ការិនី​​​ដែល​ទទួល​បាន​ជយលាភី​។ ​​​

 

អគ្គនាយកដ្ឋាន​កីឡា​​ លម្អិត​​​​ពី​ការ​រៀប​ចំ​កីឡា​ជាតិ​មាន​​មេដាយ​​សរុប ៦២៤
 

ការ​ប្រកួត​នេះ​មាន​១៥​ប្រភេទ​កីឡា និង​ចែក​ចេញ​ជា​១៨៩​វិញ្ញាសា ​ព្រម​ទាំង​មាន​មេដាយ​សរុប​៦២៤ ក្នុង​នោះ​មេដាយ​មាស ១៨៩​ប្រាក់​១៨៩ និងសំរឹទ្ធិ២៤៦ ។​ ចំពោះ​ប្រតិភូ​ដែល​ចូល​រួម​ប្រកួត​ទាំង​១៥​ប្រភេទ​កីឡា​​មាន​សមាស​ភាព​មក​ពី​រាជធានី-​ខេត្ត​ទាំង២៥។ ក្នុង​នោះ​ក៏​មាន​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​​ចំនួន​២​៥៥៣នាក់។

 

​ជា​មួយ​គ្នា​នោះ​គណៈកម្មការ​បាន​ត្រៀម​សណ្ឋាគារ​ចំនួន​១២​កន្លែង​សម្រាប់​ផ្ដល់​ជូន​កីឡាករ- កីឡា​ការិនី​ដើម្បី​ស្នាក់នៅ​​ដែល​មាន​​​បន្ទប់​ចំនួន​១​០៩៣ បន្ទប់​ផង​ដែរ​៕

 


អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​