Man Utd ចុះ​​កុងត្រា​យក​កូន​ Rooney វ័យ​​ត្រឹម​៦​ឆ្នាំ

ក្លឹប​បិសាច​ក្រហម Manchester United ​បាន​ចុះ​កុងត្រា​យក​កូន​ច្បង​​របស់​​​ខ្សែ​ប្រយុទ្ធ Wayne Rooney ​ដែល​មាន​ឈ្មោះ​ថា Kai ​​វ័យ​៦​ឆ្នាំ សម្រាប់​ចូល​ហាត់​នៅ​ឈុត​​ថ្នាល​​​កុមារ។

 

Man Utd ចុះ​​កុងត្រា​យក​កូន​ Rooney វ័យ​​ត្រឹម​៦​ឆ្នាំ

Kai កូន​ប្រុស​ច្បង​របស់ Wayne Rooney

 

Coleen ​ដែល​ជា​ម្ដាយ​របស់​ Kai ​បាន​ជូន​កូន​ទៅ​​ហាត់​​​ទីលាន​ហ្វឹកហាត់​​​ចាស់​របស់​ក្លឹប​​បិសាច​ក្រហម​ Cliff Training Ground ​នៅ​តំបន់​ Salford ​ទីក្រុង​ Manchester។ ប៉ុន្តែ​​ប្រធាន​ក្រុម​បិសាច​ក្រហម​ Rooney ​​​ពុំ​បាន​ជូន​កូន​ទៅ​ទីលាន​ហ្វឹកហាត់​ផ្ទាល់​ទេ ដោយសារ​​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ប្រកួត​ជម្រុះ​ World Cup 2018 នៅ​សប្ដាហ៍​នេះ។

 

Man Utd ចុះ​​កុងត្រា​យក​កូន​ Rooney វ័យ​​ត្រឹម​៦​ឆ្នាំ

Rooney និង​កូនៗ Kai (ស្តាំ)

 

ក្រៅ​ពី​កូន​ Rooney ​​ក៏​មាន​កូន​របស់​កីឡាករ​ Michael Carrick ​ឈ្មោះ​ Jacey ​ក៏​បាន​ចុះ​កិច្ចសន្យា​លេង​ឲ្យ​ឈុត​ថ្នាល​ក្រុម​ Man Utd​ ដែល​មាន​កុមារ​សរុប​ចំនួន​២៥​នាក់​នោះ​ផង​ដែរ។

 

Kai ​រដូវ​កាល​មុន​ ធ្លាប់​ស៊ុត​បាល់​ចូល​ទី​នៅ​លើ​ទីលាន​កីឡដ្ឋាន​ Old Trafford ពេល​ Man Utd ប្រកួត​ចប់​ស្មើ​គ្នា ១-១ ​ទល់​នឹង​ក្រុម​​ Arsenal ធ្វើ​ឲ្យ​អ្នកគាំទ្រ​បិសាច​ក្រហម​ជា​ច្រើន​ស្ងើចសរសើរ។ ​កន្លង​មក​​ Kai ធ្លាប់​បង្ហាញ​​ផង​ដែរ​ថា Idol របស់​គេ​គឺ Cristiano Ronaldo និង​ Jamie Vardy៕

 

Man Utd ចុះ​​កុងត្រា​យក​កូន​ Rooney វ័យ​​ត្រឹម​៦​ឆ្នាំ

 

Man Utd ចុះ​​កុងត្រា​យក​កូន​ Rooney វ័យ​​ត្រឹម​៦​ឆ្នាំ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun