អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !

6 Videos


កាលពីថ្ងៃសៅរិ៍ទី៨ ខែតុលា ឆ្នាំ ២០១៦ នៅក្នុងកម្មវិធីតន្ត្រី« យុវវ័យ »របស់ស្ថានីយ៍ទូរទ្សន៍ បាយ័ននោះ អ៊ី វ៉ា ត្រូវបាន អ្នកគាំទ្ររបស់ខ្លួន រៀបចំនំខួបកំណើតយ៉ាងស្រស់ស្អាតមួយជូនដល់រូបនាង ។ អ៊ី វ៉ា ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញអ្នកគាំទ្រធ្វើខួបកំណើតឲ្យនាងដូច្នេះ តាមពិតថ្ងៃខួបកំណើតរបស់អ៊ី វ៉ា គឺនៅថ្ងៃ ១០ ខែតុលានេះទេ ។

អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !

អ៊ី វ៉ា ជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេរ មួយរយៈកន្លងមកនេះ សកម្មភាពការងារសិល្បៈរបស់នាងមានការស្ងប់ស្ងាត់ជាងមុន ។ ចូលមកដល់ឆ្នាំនេះ នាងមានអាយុ ២២ ឆ្នាំហើយ ។ នាងបានប្រាប់អ្នកយកពត៌មាន របស់យើងថា ខួបកំណើតរបស់នាង នាយប់នេះ គឺ រៀបចំបន្តិចបន្តួច ជួបជុំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ហើយក៏មិនមានការឧបត្ថមពីបុរសណាម្នាក់ដែរ ។

អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !

នៅក្នុងកម្មវិធីតន្ត្រី«យុវវ័យ»របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃទី ៨ ខែតុលានេះ អ៊ី វ៉ា បានលើកយកបទចម្រៀងចំនួនបួនបទ មកច្រៀងបំពេរអារម្មណ៍ទស្សនិកជន មានដូចជាបទ «បងហត់នឹងចាំ» ,«មេរករឿង», «ភ្នែកតូចគួរឲ្យស្រលាញ់» និង បទ«មហាមិត្ត» ៕ ឈឹម ដារា

អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !អ៊ី វ៉ា រំភើប ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ !