ជា វណ្ណារិទ្ធ រំភើបចិត្តពេលជួប Jame Jirayu និង Bella Rany

6 Videos


កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៦ ម្សិលមិញនេះ ទូរទស្សន៍ PNN បានរៀបចំកម្មវិធីដ៏ ពិសេសមួយ នាផ្សារទំនើបអ៊ីអនម៉ល គឺជំនួបរវាងអ្នកគាំទ្រខ្មែរជាមួយនឹងតួកុនដ៏ល្បីប្រចាំ ប្រទេសថៃ លោក Jame Jirayu និង កញ្ញា Bella Rany ។

ជា វណ្ណារិទ្ធ រំភើបចិត្តពេលជួប Jame Jirayu និង Bella Rany

នៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ គេសង្កេតឃើញថាមានវត្តមានទស្សនិកជន និង អ្នកគាំទ្រចូល រួមទស្សនាយ៉ាងច្រើនកុះករ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មិនមែនមានត្រឹមតែទស្សនិក ជនខ្មែរជាច្រើនប៉ុណ្ណោះទេ ដែលស្រឡាញ់គាំទ្រចំពោះតារាដ៏ឆ្នើមរបស់ថៃទាំងពីរដួងនេះ សូម្បី តែតារាសម្តែង ជា វណ្ណារិទ្ធ ជាពិធីករនៅក្នុងកម្មវិធីនេះក៏បង្ហាញក្តីរំភើបក្នុងនាមជាអ្នកគាំទ្រ មួយរូបផងដែរ ។

ជា វណ្ណារិទ្ធ រំភើបចិត្តពេលជួប Jame Jirayu និង Bella Rany

លោកថែមទាំងបានបង្ហោះសារប៉ុន្មានឃ្លាបង្ហាញអារម្មណ៍ពិតយ៉ាងដូច្នេះថា «រំភើប និង រីករាយបំផុតដែលបានជួបជា មួយតារាសម្តែងដ៏ល្បីល្បាញ និង ជាដៃគូដ៏ស័ក្តិសម បំផុតរបស់ប្រទេសថៃ #Jamejirayu #Bellarany និង រីករាយដែលបានចាប់ដៃគូជាមួយប្អូន ស្រី Jimmy អរគុណដល់ PNN និង ក្រុមការងារទាំងអស់ដែលបានផ្តល់ឱកាសឱ្យខ្ញុំចូលរួម បំពេញការងារមួយនេះ ព្រោះខ្ញុំក៏ពេញចិត្តការសម្តែងរបស់អ្នកទាំងពីរខ្លាំងបំផុតដែរ» ។

ជា វណ្ណារិទ្ធ រំភើបចិត្តពេលជួប Jame Jirayu និង Bella Rany

នេះជាលើកទីមួយហើយដែលតារាសម្តែង ជា វណ្ណារិទ្ធ បង្ហាញវត្តមានជាអ្នកសម្របសម្រួល នៅក្នុងកម្មវិធីជំនួបដ៏ពិសេសមួយនេះ ហើយក៏ជាលើកទីមួយផងដែរសម្រាប់តារាល្បីរបស់ ប្រទេសថៃទាំងពីររូប ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ៕ ប្រមាញ់តួ

ជា វណ្ណារិទ្ធ រំភើបចិត្តពេលជួប Jame Jirayu និង Bella Rany