អឺរ៉ុបជ្រួលព្រួយបារម្ភនឹងការដាក់ពង្រាយមីសុីលវាយលុកបំពាក់គ្រាប់នុយក្លេអ៊ែររបស់រុស្សុី

​សារព័ត៌មាន BBC បាន​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹងថា ប្រទេស​រុ​ស្ស៊ីបានដាក់​ពង្រាយ​មី​ស៊ី​ល​វាយលុក​ធុន Iskander ដែលមាន​សមត្ថភាព​ផ្ទុក និង​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​នៅ​ទីក្រុង Kaliningrad ភាគ​ខាងលិច​ប្រទេស មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លី​ទុយ​អា​នី ជា​សមាជិក​អង្គការ NATO បង្ក​ការ​ជ្រួល​បារម្ភ​ជាខ្លាំង​ចំពោះ​សុវត្ថិភាព​នៃ​ប្រទេស​របស់ខ្លួន​ជាមួយ​មហាអំណាច​រុ​ស្ស៊ី ។​

អឺរ៉ុបជ្រួលព្រួយបារម្ភនឹងការដាក់ពង្រាយមីសុីលវាយលុកបំពាក់គ្រាប់នុយក្លេអ៊ែររបស់រុស្សុី

​វិបត្តិ​សង្គ្រាម​ស៊ី​វិល​ដ៏​រ៉ាំរ៉ៃ​នៅ​ប្រទេស​ស៊ី​រី និង​ករណី​ប្រទេស​អ៊ុយ​ក្រែ​ន​បានធ្វើ​ឲ្យ​រុ​ស្ស៊ី​បង្ហាញ​អំពី​ភាពមិន​ចុះសម្រុង​ខ្លាំង​ឡើងៗ​ជាមួយ​បណ្ដា​ប្រទេស​ឋិត​ក្នុង​បក្សសម្ព័ន្ធ​អង្គការ NATO មាន​មហាអំណាច​អាមេរិក​ជា​មេខ្លោង ។​

អឺរ៉ុបជ្រួលព្រួយបារម្ភនឹងការដាក់ពង្រាយមីសុីលវាយលុកបំពាក់គ្រាប់នុយក្លេអ៊ែររបស់រុស្សុី

​មី​សុ​ី​ល​វាយលុក​ធុន Iskander ដែល​អង្គការ NATO ហៅថា SS-26 Stone អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​អាច​បាញ់​បាន​រយៈ​ចម្ងាយ​រង្វង់​៥០០​គីឡូម៉ែត្រ ទៅ​៧០០​គីឡូម៉ែត្រ​ក្នុង​ល្បឿន​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ក្នុង​១​វិនាទី ពោល​ករណី​មី​ស៊ីល​វាយលុក​ប្រភេទ​នេះ​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីក្រុង Kaliningrad របស់​ប្រទេស​រុ​ស្ស៊ី គឺអាច​បាញ់​រហូតដល់​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់​យ៉ាង​ងាយ​បំផុត ៕​

អឺរ៉ុបជ្រួលព្រួយបារម្ភនឹងការដាក់ពង្រាយមីសុីលវាយលុកបំពាក់គ្រាប់នុយក្លេអ៊ែររបស់រុស្សុី

Related

Loading...